(ភ្នំពេញ)៖ លោក ស៊ូ សុជាតិ អគ្គនាយក គណៈកម្មការមូលបត្រកម្ពុជា បានពន្យល់ និងណែនាំដល់សាធារណជនទាំងអស់ ដែលមានបំណង ចង់ឈានជើងចូលទីផ្សារមូលបត្រ ត្រូវសិក្សាពីបញ្ហាការជួញដូរទីផ្សារមូលបត្រឲ្យបានច្រើន និងច្បាស់លាស់ជាមុនសិន ដើម្បីឲ្យដំណើរការ នៃការប្រព្រឹត្តិទៅបានល្អប្រសើរ ជៀសវាងការមានបញ្ហា។
ការលើកឡើងរបស់លោក ស៊ូ សុជាតិ ធ្វើឡើងក្នុងកម្មវីធីសិក្ខាសាលាស្ដីពី «កិច្ចដំណើរការបោះផ្សារលក់មូលបត្រ ជាសាធារណៈ និងជួញដូរមូលបត្រនៅកម្ពុជា» នៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧ ដោយមានការចូលរួមពីសំណាក់លោក ស៊ឹម ឬទ្ធី នាយកក្រុមហ៊ុន Miracle of Capital (Cambodia) រួមទាំងភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ។
លោក ស៊ូ សុជាតិ បានឲ្យដឹងថា ជារៀងរាល់ថ្ងៃសាធារណជន បានយល់ច្រើន ពីបញ្ហាការជួញដូរមូលបត្រ ហើយសម្រាប់ការ បោះផ្សាយលក់មូលបត្រ គឺជាយន្ដការមួយអនុញ្ញាតឲ្យក្រុមហ៊ុន ដែលជាម្ចាស់មូលបត្រ ឬម្ចាស់ភាគហ៊ុនយកភាគហ៊ុន ដាក់លក់ជូនសាធារណជន ដើម្បីចូលរួមជាភាគហ៊ុនិក។
លោកបញ្ជាក់ថា សម្រាប់ភាគហ៊ុនិក ត្រូវមានកតព្វកិច្ចទិញ ចំណែកហ៊ុន ដើម្បីចូលជាភាគហ៊ុនិក, ការទិញចំណែកហ៊ុន ហាក់បីដូចជាការដាក់ទុន ដើម្បីចូលទៅក្នុងក្រុមហ៊ុន ដែលមានបំណងធ្វើការ វិនិយោគជាមួយ ដែលគេឲ្យឈ្មោះថា ក្រុមហ៊ុនបោះផ្សាយលក់មូល។ ការបោះផ្សាយ គឺជាយន្ដការមួយអនុញ្ញាតិឲ្យក្រុមហ៊ុនដែលត្រូវការសាច់ប្រាក់ ធ្វើដើមទុន អាចទទួលបានទុនពីទីផ្សារមូលបត្រ។
លោកបានបន្ថែមទៀតថា «សម្រាប់អតិថិជនដែលអាចក្លាយជាវិនិយោគិនមូលបត្រនេះ គឺត្រូវគោរពតាមបទបញ្ញាត្តិ បុគ្គលទាំងអស់ ត្រូវមានឆន្ទៈ ក្នុងការទិញលក់ភាគហ៊ុន មានឆន្ទៈចូលរួមជាចំណែកវិនិយោគ ជាមួយក្រុមហ៊ុនបោះផ្សាយ និងមានលក្ខខណ្ឌជាច្រើន ដើម្បីឲ្យពួកគាត់ក្លាយខ្លួន ទៅជាវិនិយោគិនមូលបត្រ ព្រោះការទិញលក់នេះ គឺមានសារៈសំខាន់ សម្រាប់ ប្រព័ន្ធទីផ្សាររបស់យើង គឺប្រើប្រាស់ទៅតាមប្រព័ន្ធអេឡិចត្រូនិក ហើយយន្ដការនៃការទិញ មូលបត្រ គឺទាមទារឲ្យគ្រប់បុគ្គលទាំងអស់ ជាវិនិយោគិនត្រូវមានអត្តសញ្ញាណវិនិយោគ ដែលអត្តសញ្ញាណនេះ ត្រូវស្នើសុំគណៈកម្មការ មូបត្រកម្ពុជា សម្រាប់ការស្នើសូមអត្តសញ្ញាណនេះ គឺត្រូវមានលក្ខខណ្ឌងាយស្រួល ដោយគ្រាន់តែអតិថិជន ត្រូវមានអត្តសញ្ញាណ, Passport ឬឯកសារដែលបញ្ជាក់ពីប្រវត្តិសង្ខេបផ្ទាល់ខ្លួន តែប៉ុណ្ណោះ»។
លោកបានបន្ដទៀតថា «ដើម្បីជាការជម្រាបដល់អតិថិជន ឲ្យច្បាស់ពីញ្ហាការជួញដូរទីផ្សារមូលបត្រឲ្យបានច្រើន នឹងច្បាស់លាស់ យើងនឹងរៀបចំពិព័រណ៍ Stock ឬពិព័រណ៍ ភាគហ៊ុនដែលនឹងប្រព្រឹត្តិឡើងនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៧ខាងមុខនេះ នៅក្នុងផ្សាទំនើបអ៊ីអនម៉ល នេះជាឱកាសដ៏ល្អមួយ ដើម្បីឲ្យគ្រប់គ្នាយល់ដឹងពីការក្លាយខ្លួន ជាវិនិយោគិនមូលបត្រត្រូវមានអ្វីខ្លះ? ហើយក្នុងនោះផងដែរ យើងក៏មានការដោះដូរ ផ្ដល់បទបិសោធន៍ ដល់គ្នាទៅវិញទៅមក ហើយសម្រាប់ការរៀបចំកម្មវិធីនេះ គឺបន្ថែមចំណេះមួយទៀត ដើម្បីជំរុញឲ្យមានការយល់ដឹង ឲ្យកានតែច្បាស់លាស់ពីការជួញដូរមូលបត្រនេះ»។
ក្នុងនោះផងដែរលោក ស៊ូ សុជាតិ បានធ្វើការសំណូមពរ ទៅដល់សាធារណជនទាំងអស់ ដែលមានបំណង់ចង់ចូលក្នុងទីផ្សា
មូលបត្រកម្ពុជាគួរគប្បីរៀនសូត្រ យល់ដឹង សួរនាំឲ្យបានច្បាស់លាស់បំផុត ពីបញ្ហាការជួញដូរទីផ្សារមូលបត្រដើម្បីងាយ
ស្រួល និងជៀសផុតពីបញ្ហាប្រឈមនានា ដែលកើតមានឡើង៕