អភិបាលខេត្តពោធិ៍សាត់ និងនាយកប្រតិបត្តិ អង្គការសម្ព័ន្ធសត្វព្រៃ ជិះឧទ្ធម្ភាគចក្រ ពិនិត្យបទល្មើសព្រៃឈើ និងបទល្មើសនេសាទ លើផ្ទៃទឹកបឹងទន្លេសាប ត្រៀមចុះបង្ក្រាប
07-02-2017 14:32
(ពោធិ៍សាត់)៖ អភិបាលខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន នៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានធ្វើដំណើរតាមឧទ្ធម្ភាគចក្រ ចុះទៅពិនិត្យបទល្មើស ការកាប់ទន្ទ្រានដីព្រៃ នៅចំណុចក្រវាញកណ្តាល ក្នុងឃុំអូរសោម និងបន្តពិនិត្យបទល្មើសនេសាទ លើផ្ទៃទឹកបឹងទន្លេសាប ក្នុងស្រុក៣រួមមាន ស្រុកក្រគរ ស្រុកកណ្តៀង និងស្រុកបាកាន។
នៅក្នុងដំណើរចុះទៅពិនិត្យបទល្មើសខាងលើនេះ ក៏មានវត្តមានលោក ខូយ រីដា អភិបាលរងខេត្ត លោកស្រី Suwanna Gauntlett ស្ថាបនិក និងជានាយកប្រតិបត្តិ អង្គការសម្ព័ន្ធសត្វព្រៃ (Wildlife Alliance) រួមនិងបុគ្គលិកWildlife Allianceមួយចំនួនទៀត។
ការចុះពិនិត្យបទល្មើសនេះ ជាការតាមដានយុទ្ធនាការបង្ក្រាប និងទប់ស្កាត់ បទល្មើសព្រៃឈើ ក៏ដូចជាបទល្មើសនេសាទ នៅលើដែនរដ្ឋបាលគ្រប់គ្រងរបស់ខ្លួន ឲ្យមានប្រសិទ្ធភាពខ្ពស់៕