(ភ្នំពេញ)៖ នាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង នៃក្រសួងសុខាភិបាល បានបញ្ជាក់ថា នៅឆ្នាំ២០១៦កន្លងទៅនេះ ខ្លួនបានផាកពិន័យ បានទឹកប្រាក់សរុបចំនួន ៥៧,៨០០,០០០រៀល ពីក្រុមហ៊ុនឱសថ និងឱសថស្ថាន សរុបចំនួន២៧ ក្នុងនោះមានឱសថស្ថានចំនួន៣កន្លែង ដែលមិនបានគោរពច្បាប់របស់ក្រសួង ដូចជាលក់ឱសថ អត់មានលេខបញ្ជិកា និងផ្សព្វផ្សាយឱសថគ្មានច្បាប់អនុញ្ញត៕