(ភ្នំពេញ)៖ នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ទំព័រ Facebook ឈ្មោះ សីហា បានបន្តទម្លាយរឿងអាស្រូវរបស់ លោក រៀល ខេមរិន្ទ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិបន្តទៀតហើយ។ នៅក្នុងវគ្គសន្ទនាលើកនេះ Facebook ឈ្មោះ «សីហា» បានអះអាងថា លោក រៀល ខេមរិន្ទ បានជេរប្រមាថស្រីកំណាន់ម្នាក់ ហើយបានសុំកាតទូរស័ព្ទពីនាង៥ដុល្លារ។
Facebook ឈ្មោះ «សីហា» បានសរសេរដាក់ចំណងជើងថា៖ «តំណាងរាស្ត្រថោកអស់សាច់៖ រៀល ខេមរិន្ទ្រ បោកយកខ្លួនប្រាណកូនស្រីសកម្មជនបក្សសង្គ្រោះជាតិ ហើយបញ្ជាឱ្យនាងកោសកាតទូរស័ព្ទ ៥ដុល្លារទៀត!»។
ក្រៅពីបង្ហោះខ្សែអាត់សម្លេងម្ចាស់ Facebook បានសរសេរៀបរាប់នូវខ្លឹមសារទាំងស្រុង ដូចខាងក្រោម៖
បន្ទាប់ពីបានទម្លាយព័ត៌មាន និងសម្លេងដែលបង្ហាញនូវសារជាតិដ៏អាក្រក់ជូរជាតិ របស់តំណាងរាស្ត្របក្សសង្គ្រោះជាតិ រៀល ខេមរិន្ទ្រ ឱ្យសារធារណជន ជាពិសេសសកម្មជនបក្សសង្គ្រោះជាតិ យើងឱ្យបានស្គាល់ច្បាស់រួចមក ឃើញថា មានការចូលមក Comments ជាច្រើននៅក្នុងទំព័រ Facebook សីហា ដែលនាងខ្ញុំបានសរសេរព័ត៌មាន អមដោយសំលេងឱ្យជួយផុស។ ក្នុងបណ្តា comment នោះ មតិច្រើនលើសលប់បានថ្កោលទោស សម្តែងការមិនពេញចិត្តយ៉ាងខ្លាំងចំពោះសម្តីប្រមាថមាក់ងាយបន្ទាបបន្ថោកតម្លៃស្រ្តីខ្មែរ និងបានដាក់ជាសំនួរថា តើមានទង្វើថោកទាបស្មោកគ្រោកអ្វីជាងនេះទៀតទេ ដែលតំណាងរាស្ត្រមាត់ដាច់រូបនេះបានធ្វើ ហើយមិនទាន់បានទម្លាយ? ព្រោះទង្វើ រៀល ខេមរិន្ទ្រ កន្លងមក គឺពោរពេញទៅដោយភាពស្មោកគ្រោក ពិសពុលជាទីបំផុតរួចទៅហើយ។ គាត់ហ៊ានធ្វើអ្វីៗគ្រប់បែបយ៉ាងដើម្បីចង់បានទ្រព្យសម្បត្តិរបស់គេ ជាពិសេសបានសេពកាមជាមួយប្រពន្ធគេជាច្រើននាក់ ទោះជាធ្វើឱ្យគ្រួសារអ្នកដទៃបែកបាក់រលាយក្តី។
ដើម្បីស្រាយចម្ងល់របស់សាធារណៈជន ជាពិសេសសមាជិក និងសកម្មជនបក្សសង្គ្រោះជាតិពេលនេះនាងខ្ញុំ ដែលជាសកម្មជនមួយរូបដែរ សូមទម្លាយរឿងពិតដ៏គួរឱ្យអាម៉ាស និងស្អុយគគ្រុកមួយទៀតរបស់ រៀល ខេមរិន្ទ្រ។ ក្រោយឈ្លោះទាស់ទែងជាមួយ យ៉ោម បុប្ផា បែកផ្សែង រៀល ខេមរិន្ទ្រ បានលួចសាហាយស្មន់ជាមួយស្រីក្មេង ដែលជាប្រពន្ធគេនៅខេត្តស្វាយរៀង។ ប៉ុន្តែលើកនេះ រៀល ខេមរិន្ទ្រ បានទៅទាក់ទងលួងលោមបោកកូនស្រីរបស់អ៊ុំប្រុសម្នាក់ ដែលតែងតែដើរតត្រុក ជាមួយសកម្មជនបក្សសង្គ្រោះជាតិម្នាក់ទៀត នៅខេត្តស្វាយរៀង ដែលជាក្មេងស្រីក្រមុំ ស្លូតបូត មិនទាន់មានប្តី។ គួរឱ្យអាសូរពន់ពេក ពាក្យសម្តីលាមក មហាអសុរោះ អសីលធម៌ របស់ រៀល ខេមរិន្ទ្រ ត្រូវបានធ្លាក់មកលើរូបនាង នៅពេលដែលតំណាងរាស្ត្រអស់សាច់រូបនេះ បានរួមរ័ក្សឆ្អែតឆ្អន់ជាច្រើនលើកច្រើនសារពេលចុះទៅមូលដ្ឋានម្តងៗ ហើយពេលនេះបានទូរស័ព្ទហៅនាងឡើងមកភ្នំពេញដើម្បីរួមរ័ក្សទៀត។
សូមបងប្អូនសមាជិកសមាជិកាដែលជាសកម្មជនបក្សយើង ត្រូវតែប្រយ័ត្នប្រយែងឱ្យមែនទែន ជាពិសេសអ្នកមានប្រពន្ធស្អាត និងមានកូនស្រី ព្រោះ រៀល ខេមរិន្រ្ទ តែងតែយកតែមតំណាងរាស្ត្រមណ្ឌលស្វាយរៀង ធ្វើជាដើមទុនដើម្បីចូលទៅក្បែរលួងលោម យកទៅសេពកាមអស់ច្រើននាក់ហើយ។ ជាក់ស្តែងដូចជា លោកអ៊ុម្នាក់នេះ ខំប្រឹងបម្រើបក្ស លះបង់ពេលវេលា លុយកាក់ ប៉ុន្តែពេលនេះ គូរឱ្យអនិច្ចាណាស់ គឺត្រូវបាត់បង់កូនស្រីបង្កើតម្នាក់ដែលគាត់ខិតខំមើលបីបាច់ថែរក្សា ត្រូវបាន រៀល ខេមរិន្ទ្រ បោកយកទៅ រួមរ័ក្សយ៉ាងសប្បាយ ហើយថែមទាំងប្រមាថមាក់ងាយថែមទៀត។ អ្វីដែលនាងខ្ញុំកាន់តែហួសចិត្ត និងនឹកស្មានមិនដល់ថែមទៀតនោះ គឺក្នុងនាមជាអ្នកតំណាងរាស្ត្រប្រាក់ខែរាប់ពាន់ដុល្លារ បែរជាទៅបញ្ជាឱ្យស្រីក្មេងម្នាក់នោះ ចេញលុយចំនួន៥ដុល្លារ ដាក់កាតទូរស័ព្ទឱ្យខ្លួនទៅវិញ។
សូមស្តាប់សម្តីដ៏លាមកចេញពីមាត់ រៀល ខេមរិន្ទ្រ ទូរស័ព្ទទៅកូនសកម្មជនបក្សសង្គ្រោះជាតិ ខេត្តស្វាយរៀងដូចតទៅ៖