(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាល​ជាតិបានឲ្យដឹងថា នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៩លើក (យប់៦លើក) បណ្ដាលឲ្យមនុស្សស្លាប់៣នាក់ របួសធ្ងន់៩នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍០៩ លើកនេះបណ្ដាលឲ្យខូតខាតយានយន្ដ សរុបចំនួន១៤គ្រឿង រួមមានម៉ូតូ ចំនួន៧គ្រឿង រថយន្ដធុនតូចចំនួន៦គ្រឿង, គោយន្ដ១គ្រឿង និងអ្នកថ្មើរជើងម្នាក់
ហើយមូលហេតុដែលបណ្ដាលឲ្យកើតមានគ្រោះថា្នក់ចរាចរណ៍រួមមានល្មើសល្បឿន៣លើក, មិនគោរពសិទ្ធិ១លើក, មិនប្រកាន់ស្ដាំ១លើក,​ បត់គ្រោះថ្នាក់២លើក និងស្រវឹង២លើក។

សូមបញ្ជាក់ថារយៈពេល៦ថ្ងៃចាប់ពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧ដល់ថ្ងៃទី០៦ ខែកុម្ភៈ មានករណីគ្រោះថ្នាក់ចរាចរណ៍កើត
ឡើងចំនួន៣៨លើក បណ្ដាលឲ្យមនុស្សស្លាប់១៩នាក់ រង់របួសធ្ងន់ចំនួន៣៦នាក់ និងរបួសស្រាលចំនួន៩នាក់៕