(ព្រះសីហនុ)៖ ដោយមានការបញ្ជាពីលោកឧត្តមសេនីយ៍ទោ ជូន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ និងលោកស្នងការរងប្រធានកណ្តាលសណ្តាប់ធ្នាប់ នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៧នេះ លោកវរសេនីយ៍ឯក ព្រហ្ម ពៅ បានដឹងនាំកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក ចេញល្បាតចល័តតាមបណ្តោយផ្លូវជាតិលេខ៣ និងលេខ៤ ដើម្បីពង្រឹងសុវត្ថិភាពចរាចរណ៍ជូនប្រជាពលរដ្ឋ ដោយចាប់ឃាត់ត្រួតពិនិត្យអ្នកបើករថយន្តដឹកទំនិញ ស្វែងរកសារធាតុញៀន។

លោកឧត្តមសេនីយ៍ទោ ជូន ណារិន្ទ បានឲ្យដឹងថា ការងារចុះពង្រឹងសុវត្ថិភាពចរាចរណ៍ខាងលើ បានប្រើប្រាស់កម្លាំងនគរបាលចរាចរណ៍ចំនួន ១៦នាក់ ផ្ដោតលើរឹតបន្តឹងចំពោះរថយន្តធំៗ ប្រភេទសណ្តោងរ៉ឺម៉ក កុងទីន័រ ដែលបើកបរល្មើសនឹងច្បាប់ចរាចរណ៍ ដែលអាចបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋដែលធ្វើដំណើរលើដងផ្លូវ៕