(ភ្នំពេញ)៖ តារាចម្រៀងផលិតកម្មក្រៅស្រុក កញ្ញា ភក្ដី ទីនី ទើបតែចេញបទចម្រៀងថ្មីមួយបទទៀត មានចំណងជើងថា «ធម្មជាតិ និងជីវិត» ដែលនិយាយពីជីវិតអ្នកបោសសំរាម ទាំងភ្លៀង និងថ្ងៃក្ដៅមិនខ្លាចនឿយហត់ ពេលបានស្ដាប់ហើយស្ទើរតែរំជួលចិត្ត ព្រោះតែបានបង្ហាញពិជីវិត របស់អ្នកបោសសំរាម ដែលមនុស្សគ្រប់គ្នា តែងតែមិនសូវឲ្យតម្លៃនោះទេ។
តារាចម្រៀងកញ្ញា ទីនី បានប្រាប់ថា និយាយថា បទថ្មីមានចំណងជើងថា «ធម្មជាតិ និងជីវិត» ចង់អប់រំដល់មនុស្ស គ្រប់រូបឲ្យចេះស្រឡាញ់បរិស្ថាន។ ជាពិសេសអាណិតស្រឡាញ់អ្នកបោសសំរាម តាមទីសារណៈនានា ដោយពួកគេខិតខំធ្វើការទាំងថ្ងៃ និងភ្លៀងមិនខ្លាចនឿយហត់ ដើម្បីធ្វើយ៉ាងណាឲ្យមានបរិស្ថានស្អាត។
កញ្ញា ជឿជាក់ថា បទចម្រៀងថ្មីរបស់ខ្លួន អាចនឹងដាស់សតិអារម្មណ៍មនុស្សជាច្រើន ដែលចូលចិត្តញ៉ាំដោយបោះចោលសំរាមផ្ដេសផ្ដាស និងគ្មានអនាម័យឲ្យយល់កាន់តែច្បាស់ពីបញ្ហាសំរាម។ ជាមួយគ្នានេះដែរ ភក្ដី ទីនី ក៏ជឿជាក់ថា បទមច្រៀងថ្មីមួយនេះអាចនឹងទាក់ទាញការគាំទ្រច្រើន ពីទស្សនិកជន បន្ទាប់ពីចេញ MV រួច។
សូមបញ្ជាក់ថា បទចម្រៀង «ធម្មជាតិ និងជីវិត» មិនមែនជាបទដំបូងរបស់កញ្ញា ភក្កី ទីនី នោះទេ។ នាងធ្លាប់ទទួលបានការចាប់អារម្មណ៍ច្រើន មកហើយតាមរយៈបទ «វណ្ណៈសង្គម» កាលពីពេលថ្មីៗនេះ។ MV ថ្មីមួយបទទៀត អាចនឹងជួយលើកប្រជាប្រិយភាព តារាចម្រៀងក្រៅស្រុក នាង ភក្ដី ទីនី កាន់តែលេចធ្លោឡើងជាងមុន ជាពិសេសកេរ្តិ៍ឈ្មោះ របស់នាង នៅក្នុងប្រទេសកម្ពុជា ត្រូវបានគេស្គាល់ច្រើន ជាក់ជាមិនខាន៕