(ភ្នំពេញ)៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ដឹកនាំបញ្ជាដោយអភិបាលខណ្ឌ លោក សុខ ពេញវុធ និងលោកអធិការខណ្ឌ ហួត ចាន់យ៉ារ៉ាន់ ព្រមទាំងមានការសម្របសម្រួលពីតំណាងអយ្យការ នៅរសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានបើកប្រតិបត្តិការចុះទៅបង្ក្រាបករណីចែកចាយ ប្រើប្រាស់គ្រឿងញៀន និងកត់ឆ្នោតវៀតណាម នៅក្នុងផ្ទះសំណាក់មួយកន្លែង តាមផ្លូវទំនប់ សង្កាត់ស្រះចក ខណ្ឌដូនពេញ។
សម្រាប់ប្រតិបត្តិការនេះកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ បានចាប់ខ្លួនជនសង្ស័យ៥នាក់ ក្នុងនោះជនពាក់ព័ន្ធគ្រឿងញៀន៤នាក់ មានស្រីម្នាក់ និងមេកត់កន្ទុយលេខម្នាក់ផងដែរ។
កម្លាំងសមត្ថកិច្ចក៏បានដកហូតវត្ថុតាងមួយចំនួនផងដែរ ហើយសម្រាប់ជនសង្ស័យត្រូវបាននាំយកទៅសួរនាំ នៅអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីចាត់ការបន្តទៀត៕