Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នគរបាលឃុំកោះតូច ស្រុកទឹកឈូ ចាប់ជនគ្រឿងញៀនម្នាក់ ដកហូតថ្នាំ១១កញ្ចប់, លោកស្នងការ​ខេត្តកំពត ឧបត្ថម្ភថវិកា​ជាការលើកទឹកចិត្ត

06-02-2017 15:33

(កំពត)៖ កម្លាំងប៉ុស្ដិ៍នគរបាលឃុំកោះតូច ស្រុកទឹកឈូ ចាប់ជណជួញដូរគ្រឿងញៀនម្នាក់ ដកហូតថ្នាំម៉ាទឹកកក១១កញ្ចប់ នៅរសៀលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។

នគរបាលមូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានឈ្មោះ ឯម ញាញ់ អាយុ២០ឆ្នាំ។ ក្រោយឃាត់ខ្លួនជនសង្ស័យ ត្រូវបានបញ្ជូនទៅសួរនាំ ដើម្បីកសាងសំណុំរឿងចាត់ការបន្ដ។


ជាមួយនឹងប្រតិបត្តិការបង្ក្រាបគ្រឿងញៀននេះ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានឧបត្ថម្ភថវិកាមួយចំនួន ជាការលើកទឹកចិត្តចំពោះមន្ដ្រីនគរបាលក្រោមឱវាទដែលបានបំពេញការងារនេះ៕