(ភ្នំពេញ)៖ លោក ជា ពិសី ប្រធានកិត្តិយស និងជាអភិបាលខណ្ឌឫស្សីកែវ និងលោក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌឫស្សីកែវ ក្រោយទទួលបានការដឹកនាំចង្អុលបង្ហាញពីសម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា
នៅព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៧ បានដឹកនាំមន្ត្រីកងកម្លាំងប្រដាប់អាវុធ ដើម្បីចុះទៅសំណេះសំណាលសាក សួរសុខទុកអតីតយុទ្ធជន ដែលបានចូលនិវត្តន៍ និងពិការភាពចំនួន៣គ្រួសារ ដល់លំនៅដ្ឋានក្នុងភូមិខ២ ភូមិឃ សង្កាត់ ច្រាំងចំរេះទី២ និងភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫ ស្សីកែវ រាជធានីភ្នំពេញ។
ថ្នាក់ដឹកនាំក៏បានយកគ្រឿងឧបភោគបរិភោគ ក៏ដូចជាសម្ភារ និងថវិកាមួយចំនួន ដើម្បីមកផ្ដល់ ជូនពួកគាត់ផងដែរ ក្នុងការជួយសម្រាលដោះស្រាយបញ្ហា ផ្សេងៗតាមគ្រួសារបានមួយចំនួន ដែលអតីតយុទ្ធជន ធ្លាប់បានចូលរួមចំណែកចលនាតស៊ូជួយជាតិមាតុភូមិកម្ពុជាយ៉ាងច្រើន។
ការសំណេះសំណាល និងសាកសួរសុខទុកអតីតយុទ្ធជន និងពិការភាពតាមខ្នងផ្ទះរបស់សមាគមអតីតយុទ្ធជនកម្ពុជា ស.អ.ក ខណ្ឌឫស្សីកែវនេះដែរ ក៏មានការចូលរួមដំណើរពីអធិការរង នាយផ្នែក នាយប៉ុស្ដិ៍ និងមន្ត្រីនគរ បាលនៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ជាច្រើននាក់ផងដែរ។
នាឱកាសនោះ លោក ជា ពិសី បានថ្លែងថា ក្រោយទទួលបានការដឹកនាំពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីឲ្យក្រុមការងារអតីតយុទ្ធជនកម្ពុជា ខណ្ឌឫស្សីកែវ បានចុះមកសាកសួរសុខទុក ពីអតីតយុទ្ធជនយើង ដោយមុនចូលនិវត្តន៍ បានលះបង់ ពលី ចូលរួមចលនាតស៊ូ ជួយជាតិមាតុភូមិយ៉ាងច្រើន ហើយសមាគមអតីតយុទ្ធជនកម្ពុជា បានបង្កើតឡើងដោយសម្ដេចតេជោ ហ៊ុន សែន ផ្ដោតសំខាន់គឺសំដៅ ដើម្បីធ្វើយ៉ាងណា ជួយទៅដល់អតីតយុទ្ធជនយើង។
បន្ថែមពីនេះ លោក ទៀង ច័ន្ទសារ ក៏បានលើកឡើងផងដែរថា បន្ទាប់ពីទទួលបានព័ត៌មានពីលោកនាយប៉ុស្ដិ៍ និងអាជ្ញាធរសង្កាត់ ថ្នាក់ដឹកនាំ បានឆ្លៀតឱកាសពាំនាំនូវអំណោយមានជាគ្រឿង ឧបភោគបរិភោគ ក៏ដូចជាសម្ភារ និងថវិកាមួយចំនួន ដើម្បីយកមកប្រគល់ជូន តាមគ្រួសារអតីតយុទ្ធជនយើង ក្នុងការជួយដោះស្រាយនូវការខ្វះខាតបានចំនួនផងដែរ។
លោកអធិការបន្តថា ចំពោះអំណោយក្នុង១គ្រួសារទទួលបានរួមមាន៖អង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកបរិសុទ្ធ ត្រីខ ប្រេងកូឡា ប្រេងឆារ ទឹកក្រូច អំបិល ស្កសរ ប៊ីចេង តែ ទឹកដោះគោ ថ្នាំ ពេទ្យ ពិល ម៊ី ភួយ ក្រម៉ា ធុងដាក់ទឹក និងថវិកាចំនួន៥ម៉ឺន រៀល ដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន៕