(ភ្នំពេញ)៖ បុរីWOODLAND ជាគំរោងវិនិយោគ ដែលឆ្លើយតបនឹងទស្សនទាន និងសម្រាប់មនុស្សសម័យថ្មី រហូតមកទល់ពេលនេះ បុរីWOODLANDលក់អស់៦៨ភាគរយហើយ ក្នុងរយៈពេលនៃការប្រកាសកក់ប្រាក់ពីអតិថិជនត្រឹមតែ២ខែប៉ុណ្ណោះ។
លោកលី សែនលាភ អគ្គនាយកក្រុមហ៊ុន FURI Real Estate បានថ្លែងឲ្យដឹងថា «រហូតមកទល់ពេលនេះ ការសាងសង់បុរីWOODLAND បានចាប់ផ្តើមសាងសង់ហើយ និងគ្រោងចប់តាមផែនការកំណត់។ជាមួយនឹងទំនុកចិត្ត ដែលក្រុមហ៊ុនទទួលបានពីអតិថិជន ក្រុមហ៊ុននឹងចាប់ផ្តើមគម្រោងទី២នាពេលឆាប់ៗខាងមុខនេះ ហើយលោកបន្តថា ក្រុមហ៊ុននៅតែមានទំនុកចិត្តចំពោះទីផ្សារនេះ ទើបយើងទទួលបានជោគជ័យ ព្រោះក្រុមហ៊ុនមានគោលនយោបាយ និងផែនការយុទ្ឋសាស្រ្តច្បាស់លាស់ ដើម្បីចាប់ផ្តើមនិងបញ្ចប់គម្រោងនេះតាមផែនការ»។
លោកបន្តថា «ខ្ញុំនៅតែមានជំនឿចិត្ត លើស្ថិរភាពនយោបាយរបស់ប្រទេស ហើយការបោះឆ្នោតនាពេលខាងមុខនេះ នឹងមិនមានផលរំខានអ្វីនោះទេ ព្រោះក្នុងនាមជាអ្នកវិនិយោគ យើងមានការជឿជាក់ គោរពតាមការសន្យាជាមួយអតិថិជន យើងបានធ្វើឲ្យអតិថិជនសប្បាយចិត្ត ព្រោះយើងមានបុគ្គលិកលក់របស់យើងបានធ្វើការយ៉ាងល្អ ជាមួយអតិថិជន ដើម្បីទទួលបានជោគជ័យ និងឈ្នះៗទាំងអស់គ្នា»។
បុរី WOODLAND មានលក្ខណៈពិសេសចំនួន៤ ដូចជាទី១ លំនៅដ្ឋានប្រណីតដែលមានតំលៃ២០ម៉ឺនដុល្លារ និងមានចម្ងាយ៥គីឡូម៉ែត្រពីផ្សារទំនើបAEON មិនអាចរកបានទេនាពេលនេះ ប៉ុន្តែយើងអាចបំពេញតម្រូវការអតិថិជនបាន ទី២ វាជាគម្រោងដែលមានដើមឈើព័ទ្ឋជុំវិញ និងមានភាពបៃតងទី៣ ការឌីសាញ ធ្វើឡើងដោយក្រុមហ៊ុនOng &Ong ជាក្រុមហ៊ុនដ៏ល្បីនៅប្រទេសសឹង្ហបុរី ហើយការឌីសាញលំនៅដ្ឋានមិនធ្វើតាមអ្វី ដែលអ្នកវិនិយោគចង់បាននោះទេ តែយោងតាមការស្រាវជ្រាវពីតម្រូវការ និងចំណង់ចំណូលចិត្តរបស់អតិថិជន។
ចំណុចទី៤ គឺម្ចាស់បុរីទាំងអស់ក្រោយពេលលក់ហើយ មិនមានអ្នកណាផ្តោតអារម្មណ៍លើសេវាកម្មជូនអតិថិជន ឬម្ចាស់លំនៅដ្ឋាននោះទេ និងបានគិតគូពីបរិ ស្ថានស្អាត អនាម័យ សន្តិសុខ និងពោរពេញដោយសេវាកម្មនោះទេ ប៉ុន្តែដោយសារយើងបានធ្វើជាមួយក្រុមការងារជំនាញគ្រប់គ្រងអចលនទ្រព្យ ដើម្បីផ្តល់សេវាចបាច់នានាសម្រាប់អតិថិជន ហើយលោកជឿថា នៅស្រុកខ្មែរសព្វថ្ងៃមិនទាន់មានបុរីណាធ្វើដូចយើងនៅឡើយទេ។
លោកបន្តថា «ការឌីសាញរបស់ស្ថាបត្យករ គឺត្រូវឌីសាញតាមរយៈការស្តាប់បុគ្គលិកផ្នែកលក់ ដែលពួកគេបានស្តាប់ និងសិក្សាពីតម្រូវការរបស់អតិថិជន ជាលទ្ឋផលអតិថិជន៩៥ភាគរយបានពេញចិត្ត នូវរចនាបទផ្ទះក្នុងគម្រោងនេះ អ្វីដែលយើងធ្វើគឺធ្វើតាមជំហ៊ាន ទាល់តែគម្រោងមួយជោគជ័យ ទើបយើងធ្វើជំហ៊ានថ្មីទៀត។ អ្វីដែលជាការចម្លងពីគេ ខ្ញុំមិនធ្វើនោះទេ អ្វីដែលយើងផ្តោតគឺយុទ្ឋសាស្រ្តទីផ្សាររយៈពេលវែង និងជាទស្សនទាននៃការអភិវឌ្ឍថ្មី ។ ក្នុងគម្រោងនេះ យើងធ្វើតាមជំហ៊ានៗ ដោយជំហ៊ានទី១មានផ្ទៃដី២.៥ហិកតា និងមានវីឡាចំនួន៩១ និងជំហ៊ានទី២មានផ្ទះជាច្រើនទៀត ដែលមានតំលៃខុសៗគ្នា និងមានប្រភេទវីឡាក្នុងទំហំផ្សេងៗគ្នា ដែរគំរោងសរុបមានផ្ទៃដី៨ហិកតា»។
លំនៅឋានក្នុងបុរីនេះ ត្រូវបានរចនាប្លង់ និងការឌីសាញលំនៅដ្ឋាននិមួយៗដោយក្រុមហ៊ុនOng &Ongជាក្រុមហ៊ុនឌីសាញជាប់លំដាប់លេខ១ នៅសាំងហ្កាពួរ ដែលបុរីនានាមិនមានអ្នកណាហ៊ានប្រើប្រាស់ក្រុមហ៊ុននេះនោះទេ ហេតុនេះទើបយើងប្រើប្រាស់ក្រុមហ៊ុនេះ ដោយសារយើងសិក្សាពីប្រព័ន្ឋផ្លូវថ្នល់ បណ្តាញទឹក អគ្គិភ័យ និងបរិស្ថានទាំងអស់ មុនធ្វើការសាងសង់។សម្រាប់រចនាបទវីឡានេះ ជាប្រភេទផ្ទះបែបទំនើប និងលាយបញ្ចូលនូវរចនាបទខ្មែរ និងបំពេញចិត្តនូវអ្វីដែលប្រជាពលរដ្ឋខ្មែរចង់បាន ព្រោះការឌីសាញធ្វើឡើងតាមអ្វី ដែលជាតម្រូវការរបស់ប្រជាជនរស់ក្នុងសម័យទំនើប និងស្របតាមវប្បធ៌មខ្មែរ។
លោកបន្ថែមថា ហេតុនេះ ក្នុងនាមជាអ្នកអភិវឌ្ឍន៍ យើងផ្តោតលើអ្វីឲ្យស្របតាមក្របខ័ណ្ឌច្បាប់ទាំងអស់ ទី២ WOODLAND មិនមែនជាលំនៅឋាន ផ្តោតលើការរស់នៅមានផាសុខភាពនោះទេ តែWOODLANDក៏ជាលំនៅដ្ឋាន ដែលមានសក្តានុពលក្នុងការវិនិយោគដោយសារវាមានតំលៃសមរម្យ ទី៣ ស្រ្តីមេផ្ទះដែលរស់នៅក្នុងគំរោងនេះ មិនចាំបាច់បារម្ភពីការរកអ្នកមករស់នៅជាមួយ ដើម្បីបោសជូតសំអាតនោះទេ តែពួកគេ នឹងទទួលបានសេវាកម្មទាំងអស់នេះ ពីក្រុមហ៊ុនគ្រប់គ្រងបុរីទាំងអស់ ដែលពួកគេក៏អាចទទួលបានសេវាកម្មកុំម៉ង់អាហារ ភេសជ្ជៈ២៤ម៉ោងផងដែរ។
លោកមាស ង៉ែតវាសនា អគ្គនាយកក្រុមហ៊ុនNAKI GROUPដែលជាអ្នកវិនិយោគលើបុរីប្រណីតនេះបានថ្លែងថា ភាពជោគជ័យនៃការលក់បុរីនេះ ដោយសារអតិថិជនមានទំនុកចិត្ត អ្នកលក់របស់យើងមានបទពិសោធន៍ និងយល់ពីចំណូលចិត្ត និងតម្រូវការរបស់អតិថិជន ព្រោះការរៀបចំវិនិយោគបុរីនេះ ធ្វើឡើងដើម្បីបំពេញតម្រូវការ និងចំណអ់ចំណូលចិត្តរបស់អតិថិជន។
ព័ត៌មានលម្អិត សូមទំនាកទំនង នឹងបុរី WOODLAND តាមរយៈលេខទូរស័ព្ទ៖ ០២៣ ៩៥៩ ៨៨៨, ០៩៩ ៩៥៥ ៥៦៨ និង០៩៩ ៩៥៥ ៥៩៧៕