Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមចោរជំនាញខាងប្លន់ទ្រព្យសម្បត្តិ និងគ្រឿង​អលង្ការពេល​រាត្រី នៅខណ្ឌពោធិ៍​សែនជ័យ ត្រូវកម្លាំង​នគរបាល​ក្របួច​ជាប់

06-02-2017 13:51

(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានចុះបង្ក្រាបមុខសញ្ញាបទល្មើសសកម្មចំនួន២នាក់ នៅចំណុចផ្ទះជួល​ក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដែលតែងតែធ្វើសកម្មភាពពេលយប់ វាយប្លន់យកម៉ូតូ ទូរស័ព្ទ និងគ្រឿងអលង្ការជាដើម។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យទី១. ឈ្មោះ ប៊ូ រី អាយុ២៣ឆ្នាំ មុខរបរជាងដែក ស្នាក់នៅភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ, ជនសង្ស័យ​ទី២. ឈ្មោះ អន វណ្ណៈ អាយុ២៤ឆ្នាំ ស្នាក់នៅភូមិគោកចំបក់ សង្កាត់ចោមចៅដូចគ្នា ស្រុកកំណើតនៅស្រុកពញាឮ ខេត្តកណ្តាល។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងនគរបាលនាំខ្លួន ទៅសាកសួរនៅប៉ុស្តិ៍នគរបាលចោមចៅ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ និងដើម្បីស្រាវជ្រាវតាម​ចាប់បក្សពួកដទៃទៀត៕