(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជូនណារ៉ុន កាលពីថ្ងៃទី០៦ ខែកុម្ភៈនេះ បានចេញការណែនាំ ស្ដីពីវិធានការទប់ស្កាត់សកម្មភាពមិនប្រក្រតី ក្នុងទិវាបុណ្យនៃក្ដីស្រលាញ់ នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនទូទៅដូចតទៅ ៖
១៖ ត្រូវផ្សព្វផ្សាយដល់សិស្សានុសិស្សតាមគ្រប់មធ្យោបាយ ដូចជាតាមរយៈការប្រជុំនៅពេលគោរពទង់ជាតិ កុំឱ្យមានការយល់ខុសអំពីអត្ថន័យនៃទិវាបុណ្យនៃក្ដីស្រលាញ់ (Valentine's Day)
២៖ ត្រូវពង្រឹងការអនុវត្តបទបញ្ជាផ្ទៃក្នុងរបស់គ្រឹះស្ថានសិក្សាសាធារណៈឱ្យម៉ឺងម៉ាត់ ជាពិសេសលើការគ្រប់គ្រងសីលធម៌ និងវិន័យ ដោយតាមដានអវត្តមានរបស់សិស្សានុសិស្សជាប្រចាំ
៣៖ ត្រូវជំរុញដំណើរការរបស់ក្រុមប្រឹក្សាយុវជន ក្រុមប្រឹក្សាកុមារប្រចាំសាលា ដោយអនុវត្តសកម្មភាព ''មិត្តអប់រំមិត្ត''
៤៖ ត្រូវធ្វើទំនាក់ទំនងជិតស្និទ្ធជាមួយមាតាបិតា អ្នកអាណាព្យាបាលសិស្ស គមនាគមន៍ ដើម្បីសហការគ្នា អប់រំ ណែនាំ កែលម្អសិស្សានុសិស្សបានទាន់ពេលវេលា៕
ព័ត៌មានលម្អិត សូមអានសេចក្តីណែនាំ របស់ក្រសួងអប់រំដូចខាងក្រោម៖