(ភ្នំពេញ)៖ ហាងការ៉េម ដេរីឃ្វីន បានផ្តល់ជូននូវកម្មវិធីពិសេស សម្រាប់ដើមខែកុម្ភៈនេះ រាល់ការជាវហតដកណាមួយ និងទឹកផ្លែឈើ មួយកែវ នឹងទទួលបានតម្លៃពិសេសត្រឹមតែ ៣.២០ប៉ុណ្ណោះ ចាប់ពីថ្ងៃទី០៦ ខែកុម្ភៈ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ នៅគ្រប់សាខា ហាងការ៉េម ដេរីឃ្វីន លើកលែងសាខាព្រលានយន្តហោះ ។
នៅកម្ពុជា ហាងការ៉េម ដេរីឃ្វីន មាន៦សាខា ក្នុងរាជធានីភ្នំពេញ និងខេត្ត សៀមរាប ហើយបច្ចុប្បន្នហាងការ៉េមដេរីឃ្វីន មានជាង៦៩០០ហាង នឹង ៣២ប្រទេស ទូទំាងពិភពលោក ក៏ដូចជាមានការផ្តល់ជូននូវផលិតផលជាច្រើនជម្រើស ពីការ៉េមខូន វ៉ាហ្វល ប្ល៊ីហ្សាដ ការ៉េមសាន់ដេ ម៉ូឡាតេ ការ៉េមក្រឡុកស្ម៊ូតធី អាយស្គ្រីមខេក ដែលមានជម្រើសរសជាតិផ្សេងៗបូករួមនឹងការតុបតែងដ៍អស្ចារ្យ និងរសជាតិហតដកបែបអាមេរិក ដ៏ល្បីល្បាញ ៧ រសជាតិផ្សេងៗទៀត។
គួររម្លឹកថាដេរីឃ្វីន ជាហាងការ៉េមដែលមានឈ្មោះល្បីល្បាយទូទាំងពិភពលោកពី សហរដ្ឋអាមេរិក ដែលត្រូវបានទទួលសិទិ្ធនំាចូល និងចែកចាយ ស្របច្បាប់សម្រាប់ទីផ្សារកម្ពុជា ដោយក្រុមហ៊ុន អ៊ី អេហ្វ ជី (EFG) ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន អ អិម អេ ខេបូឌា (RMA Cambodia) EFG ក៏ទទួលបានសិទិ្ធនំាចូលនូវផលិតផល និងសេវាកម្មល្បីៗ លើពិភពលោកជាច្រើនទៀត ដូចជា៖ ដឹ ភីហ្សា ខមផេនី ( The Pizza Company ) ខួស្តា កាហ្វេ (Costa Coffee) ប៊ីប៊ីឃ្យូ កម្ពុជា (BBQ Cambodia) ស្វិនសិនកម្ពុជា (Swensen’s Cambodia) និងហាងនំដូណាត់ គ្រីស្ពីគ្រីម ( Krispy Kreme) ៕