(ភ្នំពេញ)៖ ដើម្បីអបអរសាទរខួបពីរឆ្នាំ​នៅក្នុងដំណើរអាជីវកម្ម ក៏ដូចជាការថ្លែងអំណរគុណដល់អតិថិជន​គាំទ្រនាពេលកន្លងមក ក្រុមហ៊ុន​Major Cineplex by Cellcard ​បានផ្តល់រង្វាន់ជាច្រើនគិតទឹកប្រាក់ប្រមាណ​១២ម៉ឺនដុល្លារ ក្នុងនោះក៏មានរថយន្ដBMW X3​ មួយគ្រឿងផងដែរ​។​

ក្នុងពិធីប្រគល់រង្វាន់រថយន្ត BMW X3​ មួយគ្រឿង​ជូនដល់អតិថិជន​មានសំណាងឈ្នះ​ក្នុងការប្រកួតប្រជែង​របស់ក្រុមហ៊ុនកាលពីចុងសប្ដាហ៍នេះ នៅផ្សារទំនើបអ៊ីអន​បន្ទាប់ពីរង្វាន់ដ៏ធំនេះ ក៏មានរង្វាន់ធំៗផ្សេងទៀតដែលមានដូចជា ទូរទស្សន៍អេក្រង់ធំទំហំ៥៥ អ៊ីញរបស់ក្រុមហ៊ុន Sony,  គណនីបញ្ញើ ៨០០ដុល្លារ ពីធនាគារ Hong Leong Bank, ទូរសព្ទ័ iPhone7 ដែលឧបត្ថម្ភដោយក្រុមហ៊ុន Coca-Cola, ទូរស័ព្ទ Samsung Galaxy S7 ពី Cellcard, ស្រាបៀរអង្គរ ដែលមានតម្លៃ២០០ដុល្លារ ពីក្រុមហ៊ុនខេមប្រ៊ូ, ការទស្សនាភាពយន្ត 4DX ដោយឥតគិតថ្លៃរយៈពេលមួយឆ្នាំ ពី Major Cineplex by Cellcard និងការផ្តល់ជូនប្រេងម៉ាស៊ីន១ឆ្នាំ ដោយឥតគិតថ្លៃ ពីក្រុមហ៊ុន Yamaha ។

លោក សៅ សុខនី ប្រធានគ្រប់គ្រងទូទៅនៃរោងភាពយន្ត​ Major Cineplex by Cellcard​ បានឲ្យដឹងថា ក្រុមហ៊ុនរៀបចំកម្មវិធីនេះឡើង ក្នុងគោលបំណង ដើម្បីអបអរសាទរខួបពីរឆ្នាំរបស់រោងភាពយន្តMajor Cineplex by Cellcard​ ដែលបានឈានមកដល់កាលនាពេលកន្លងទៅថ្មីៗនេះ ។

លោកបន្តថា «ក្នុងឱកាសខួបពីរឆ្នំានេះ រោងភាពយន្ត Major Cineplex by Cellcard​ យើងចង់បង្កើតកម្មវិធីអស្ចារ្យមួយ​ដើម្បីជាការថ្លែងអំណរគុណ​ទៅដល់អតិថិជនរបស់យើងជាពិសេស ដោយក្រុមហ៊ុន​បានរៀបចំរង្វាន់សម្រាប់អតិថិជនគំាទ្រ​ប្រមាណ៣០រង្វាន់ គិតជាទឹកប្រាក់ជិត១២ម៉ឺដុល្លារ​ហើយរង្វាន់ទំាងនេះមួយចំនួន​យើងបានចែកនៅរៀងរាល់សប្តាហ៍​កន្លងទៅនេះ ហើយមកដល់សប្តាហ៍ចុងក្រោយនេះ​ក្រុមហ៊ុនផ្តល់រង្វាន់រថយន្ត BMW X3 មួយគ្រឿងបន្ថែមទៀត​ជូនដល់អតិថិជនតែងតែ​ទិញសំបុត្រចូលរួម​ទស្សនាភាពយន្ត​នៅ​Major Cineplex by Cellcard ​»​។​

ក្នុងឱកាស​ប្រារព្ធខួបពីរឆ្នំា​របស់រោងភាពយន្តMajor Cineplex by Cellcard អតិថិជន​ដែលមានសំណាងឈ្នះរថយន្ត BMW X3​ បានទៅលើឈ្មោះ ឌុក​ ម៉ូនីកា ក្នុងចំណោម​អតិថិជន៤៦នាក់ ចូលរួមប្រកួតប្រជែងក្នុងកម្មវិធីរបស់​Major Cineplex by Cellcard ​។ 

Major Cineplex by Cellcard ជារោងភាពយន្តតែមួយគត់ នៅកម្ពុជា​ដែលផ្តល់នូវបទពិសោធន៍ ភាពយន្ត 4DX ដែលជាបច្ចេកវិទ្យាភាពយន្តដ៏អស្ចារ្យ ដែលធ្វើឲ្យទស្សនិកជនទទួលបាននូវបទពិសោធ ដែលមិនធ្លាប់បានជួប ខណៈមើលភាពយន្ត​។ លើសពីនេះទៅទៀត Major Cineplex by Cellcard ជារោងភាពយន្តតែមួយគត់ ដែលមានកន្លែងអង្គុយVIP បំពាក់ទៅដោយឧបករណ៍ទំនើបៗជាមួយកៅអីស្បែក និងកន្លែងទទួលភ្ញៀវ ជាលក្ខណៈVIP ផងដែរ។

គួររម្លឹកថា ក្នុងអំឡុងពេលនៃការប្រកួតវគ្គផ្តាច់ព្រ័ត្រនោះ ក៏មានវត្តមានរបស់តារាថៃ លោក Kunatip Pinpradab ដែលបានគេស្គាល់ថាជាលោក Nick នឹងមកសម្តែងជាពិសេស សម្រាប់ទស្សនិកជនផងដែរ។ អ្នកឈ្នះចុងក្រោយនៃរង្វាន់ធំ មានឈ្មោះ ឌុក ម៉ូនីកា ការចាប់ឆ្នោតផ្សងសំណាងនេះ បានចាប់ផ្តើមតាំងពីខែសីហា ឆ្នាំ២០១៦ ហើយបានផ្ដល់រង្វាន់​ប្រចាំសប្តាហ៍​​អស់រយៈពេល​ជាង២០សប្តាហ៍​រួចមកហើយ ដែលរួមមាន​រង្វាន់ ម៉ូតូ Yamaha, ទូរស័ព្ទដៃ, ទូរទស្សន៍, ម៉ាស៊ីនថត, កង់ BMW, គណនីបញ្ញើភ្ទាប់ជាមួយទឹកប្រាក់ ពីធនាគារ Hong Leong Bank និងរង្វាន់ធំ រថយន្ត BMW X3 ៕