(កំពង់ស្ពឺ)៖ ដោយមានការគាំទ្រ និងទុកចិត្តពីអតិថិជនដែលបានគាំទ្រ អស់រយៈពេលជាង១០ឆ្នាំ មកនេះ និងដើម្បីអបអរសាទរ ការបើកសាខាទី២ផងនោះ ហាងលក់ទូរស័ព្ទដៃទំនើប តាយ ឈៀង បានប្រកាសផ្ដល់ជូនរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ ដល់អតិថិជន របស់ខ្លួន។  

សាខាទី២របស់ហាងលក់ទូរស័ព្ទដៃទំនើប តាយ ឈៀង មានទីតាំងនៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ ស្ថិតខាងកើតច្រមុះជ្រូក ទល់មុខ ភោជនីដ្ឋានដំរីស។ សាខាទី១ ស្ថិតនៅផ្លូវចូលពីខាងជើងផ្សារកំពង់ស្ពឺ។

ដើម្បីផ្តល់ជូនអតិថិជននិយម តាមរយៈការគាំទ្រមកលើហាងលក់ទូរស័ព្ទដៃទំនើប តាយ ឈៀង ទាំងសាខាទី១ និងសាខាទី២ ដែលទើបតែបើកថ្មីនេះ រាល់អតិថិជនដែលមកទិញផលិតផលក្នុងហាង នឹងមានការថែមជូនអតិថិជន យ៉ាងច្រើនសន្ធឹកសន្ធាប់ ដូចជាការបញ្ចុះតម្លៃ២០ភាគរយ លើគ្រឿង Accessories គ្រប់ប្រភេទ ម៉្យាងទៀតដើម្បីទទួលបានរង្វាន់ Free Free គ្រាន់តែអតិថិជន អ្នកគាំទ្រ តាយ ឈៀង ទាំងអស់ធ្វើការ Check in Facebook ថត Post ដោយផ្ទាល់ជាមួយលោហ្គោរបស់ហាង តាយ ឈៀង ចាប់ពីថ្ងៃនេះតទៅ អតិថិជននឹងទទួលបានរង្វាន់អាវយឺតដ៏ស្រស់ស្អាត ដងកាមេរ៉ា បិតស្គ្រីន ស្រោមខ្នងដ៏ស្រស់ស្អាត បំពង់ទឹកក្តៅ Memory8GB ទៅ 128GB រួមទាំងរង្វាន់ទូរស័ព្ទដៃទំនើប និងកាដូអនុស្សាវរីយ៍ជាច្រើនទៀត។

ហាងលក់ទូរស័ព្ទដៃទំនើប តាយ ឈៀង ក៏មានការបង់រំលួសជាមួយ AEON MICROFINANCE CAMBODIA មានភាពងាយស្រួល ផងដែរ ផលិតផលនាំចូលសុទ្ធល្អៗ ពីក្រុមហ៊ុនស្តង់ដា មានការធានាយ៉ាងត្រឹមត្រូវ មានជាងជួសជុលប្រកបដោយគុណភាពមានអ្នក បម្រើការលក់ដូរ ប្រកបដោយភាពរួសរាយរ៉ាក់ទាក់ និងមានគុណធម៌រងចាំទទួលភ្ញៀវផងដែរ។

ដើម្បីទទួលបានព័ត៌មានដោយផ្ទាល់ សូមអតិថិជនទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 092538168, 015538168, 016538168៕