(ភ្នំពេញ)៖ តន្ត្រីនៃក្តីស្រលាញ់ ជាការរៀបចំការប្រគំតន្ត្រីដ៏ធំអស្ចារ្យមួយ ដោយក្រុមហ៊ុនស្រាបៀរហ្គែនស៍បឺគ នៅក្នុងឱកាសនៃក្ដីស្រលាញ់ (Valentine’s day) នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧ នៅទីលានមហោស្រពកោះពេជ្រ ក្នុងរាជធានីភ្នំពេញ ដែលមានការចូលរួមពីតារាល្បីៗ ជាតិ និងអន្តរជាតិ ជាច្រើនដូចជា លោក ខេមរៈ សេរីមន្ត ឱក សុគន្ធកញ្ញា ពេជ្រ សោភា G-Davith សុខ ពិសី និងតារាល្បីរបស់កូរ៉េខាងត្បូង ក្រុម Girls Girls តារាចំរៀង Rock Kim Sun Hyeong ព្រមទាំងតារាកិត្តិយសជាច្រើនរូបទៀត។

លោក ព្រំ យុទ្ធថេន តំណាងអ្នកគ្រប់គ្រង់កម្មវិធី នៃក្រុមហ៊ុនស្រាបៀរ ហ្គែនស៍បឺគ បានថ្លែងថា «ការប្រគំតន្ត្រីនេះ ជាការចូលរួមថ្ងៃនៃក្ដីស្រលាញ់ និងចែករំលែកក្ដីស្រលាញ់របស់ស្រាបៀរហ្គែនស៍បឺគ (Ganzberg Beer) ដល់សុភាពបុរស សុភាពនារី និងពលរដ្ឋកម្ពុជា មិនត្រឹមតែប៉ុណ្ណោះ ស្រាបៀរហ្គែនស៍បឺគ នឹងនាំជូនលោកអ្នកនាងទទួលទានស្រាបៀរ ដែលមានរសជាតិពិសេសលើសពីស្រាបៀរ ដែលលោកអ្នកធ្លាប់ស្គាល់»
លោកបន្ដថា ស្រាបៀរGanzberg Beer ជាស្រាបៀររសជាតិថ្មី ផលិតដោយជនជាតិអាល្លឺម៉ង់ បានស្រាវជ្រាវពីចំណង់ចំណូលចិត្តរសជាតិស្រាបៀរ របស់ពលរដ្ឋខ្មែរ ដើម្បីដំណើរការផលិតឡើង តម្រូវនឹងចំណូលចិត្តរសជាតិលើសពីស្រាបៀរដែលលោកអ្នកធ្លាប់បានទទួលទានពីមុនមក។

លោកអ្នកអាចចូលរួម ក្រេបរសជាតិស្រាបៀរហ្គែនស៍បឺគ នៅក្នុងឱកាសនៃក្ដីស្រលាញ់ (Valentine’s day) ថ្ងៃទី១៤ ខែកុម្ភៈ អមដោយការប្រគំតន្ត្រី ដែលកំដរដោយតារាល្បីៗ នៅកម្ពុជា លើសពីការរំពឹងទុកនោះ គឺមហាព្រឹត្តិការណ៍ដ៏អស្ចារ្យរបស់ក្រុមហ៊ុនស្រាបៀរ Ganzberg គឺរឹតតែអស្ចារ្យ ជួបជាមួយក្រុមចម្រៀងដ៏ល្បីរបស់ប្រទេសកូរ៉េខាងត្បូង គឺក្រុម Girls Girls ផងដែរ។

លោកបានបញ្ជាក់ទៀតថា «ព្រឹត្តិការណ៍ប្រគំតន្ត្រីដ៏អស្ចារ្យនេះ គឺនាំមកជូនអតិថិជននូវចែករំលែកក្ដីស្រលាញ់ ដល់អ្នកគ្រប់គ្នា ជាពិសេសរីករាយក្រេបរសជាតិស្រាបៀរ GANZBERG ថ្មីៗ ស្រស់ៗជាមួយអ្នកជាទីស្រលាញ់ លើសពីរសជាតិធម្មតា ថែមទាំងមានឱកាស លេងល្បែងកម្សាន្តប្លែកៗ ឈ្នះរង្វាន់ម៉ូតូធំ និងរង្វាន់អនុស្សាវរីយ៍ជាច្រើនទៀត ពីក្រុមហ៊ុនស្រាបៀរ Ganzberg»

ស្រាបៀរឈ្ងុយស្រាបៀរអាល្លឺម៉ង់ ឆ្ងាញ់លើសពីស្រាបៀរធម្មតា!!!