(ភ្នំពេញ)៖ នៅម៉ោងប្រមាណជាង១២៖២០នាទីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ប្រធានាធិបតីមីយ៉ាន់ម៉ា និងភរិយា ព្រមទាំងគណៈប្រតិភូ បានអញ្ជើញចាកចេញពីកម្ពុជាហើយ តាមរយៈព្រលានយន្តហោះអន្តរជាតិសៀមរាប បន្ទាប់ពីបានបញ្ចប់ទស្សនកិច្ចរយៈពេល៤ថ្ងៃ ទាំងនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប។

លោកប្រធានាធិបតីមីយ៉ាន់ម៉ា លោក U Htin Kyaw និងភរិយា​ បានដឹកនាំគណៈប្រតិភូមកដល់កម្ពុជា នៅវេលាម៉ោងប្រមាណ១១៖២០នាទី​ព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧។ ដោយទទួលស្វាគមន៍ដោយសម្ដេចចៅហ្វាវាំង គង់ សំអុល, រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងមន្រ្តីជាន់ខ្ពស់មួយចំនួន បន្ទាប់មកលោកចាកចេញពី អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឆ្ពោះទៅកាន់សណ្ឋាគារអ៉ិនធើខន ទីកន្លែងសម្រាប់របស់លោក​នៅរាជធានីភ្នំពេញ៕