(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានប្រកាសថា ដើម្បីពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្តិភាព មេបញ្ជាការគ្រប់អង្គភាពត្រូវតែបន្តយកចិត្តទុកដាក់ លើបញ្ហាសន្តិសុខ សុវត្ថិភាពតាមមូលដ្ឋាន និងជាពិសេសការលុបបំបាត់ ឲ្យអស់នូវរាល់ការដាក់កុងត្រូលជជុះ។
លោកអភិបាលខេត្តបានបន្តថា ការងារនេះ ធ្វើឡើងស្របតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ «មានតែអាជ្ញាធរតាមមូលដ្ឋានទេ ដែលត្រូវក្តាប់ឲ្យបានរាល់បាតុភាពនានា ដែលកំពុងកើតមាន ក្នុងមូលដ្ឋានដែលខ្លួនគ្រប់គ្រង ហើយបន្តយកចិត្តទុកដាក់ ចំពោះសុខទុក្ខប្រជាពលរដ្ឋរបស់ខ្លួន ឲ្យបានជាប្រចាំផងដែរ»៕