(ភ្នំពេញ)៖ អស់ពីការទម្លាយរឿងអាស្រូវខ្សែអាត់សំឡេង របស់តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ពាក់ព័ន្ធនឹងការរួមភេទនោះ នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ទំព័រ Facebook ឈ្មោះ «សីហា» បានបន្តទម្លាយនូវសំឡេងឆ្លើយឆ្លងរវាង លោក សម រង្ស៊ី និង នារីវ័យក្មេងម្នាក់។
Facebook ឈ្មោះ «សីហា» បានសរសេរដាក់ចំណងជើងថា៖ «ផ្ទុះរឿងអាស្រូវដល់មេដំបូលបក្សសង្គ្រោះជាតិ៖ លោក សម រង្ស៊ី សេពកាមជាមួយនារីបំរើការក្នុងភោជនីយដ្ឋានម្ហូបអឺរ៉ុប! វគ្គ១ »។
ក្រៅពីបង្ហោះខ្សែអាត់សម្លេងម្ចាស់ Facebook បានសរសេរៀបរាប់នូវខ្លឹមសារទាំងស្រុងដូចខាងក្រោម៖
«ដើមឆ្នាំ២០១៧នេះ គឺជាឆ្នាំកក្រើកឡើងនូវរឿងអាស្រូវកាមគុណក្នុងបក្សសង្គ្រោះជាតិ។ បក្សប្រឆាំងមួយនេះថោកអស់សាច់ គឺតំណាងរាស្ត្រម្នាក់ៗសុទ្ធតែប្រឡូកប្រឡាក់ដោយរឿងអាស្រូវស្រីញី ល្បែងស៊ីសង ពាលាអាវ៉ាសែ អីឡូវចូលដល់រឿងអាស្រូវផ្លូវភេទរបស់ថ្នាក់ដឹកនាំកំពូលគណបក្សសង្គ្រោះជាតិថែមទៀត!
ពិតជាស្អុយគគ្រុកពេញបក្ស គឺរាប់តាំងពីថ្នាក់ដឹកនាំកំពូលរបស់គណបក្ស មន្ត្រីជាន់ខ្ពស់គ្រប់កំរិតដែលសុទ្ធតែជាអ្នកតំណាងរាស្ត្រ ដណ្តើមប្តីប្រពន្ធ ផិតក្បត់ សាហាយស្មន់នឹងគ្នា ដោយមិនគិតពីតម្លៃសីលធម៌សង្គមអ្វីបន្តិចសោះ គឺពួកគេល្មោភកាមគុណហួសហេតុ។
អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ទាំងអស់គ្នា សូមស្តាប់ និងពិចារណា នេះជាការពិតមួយដែលនាងខ្ញុំសូមទម្លាយឲ្យបងប្អូនបានដឹង នូវចរិតល្មោភកាមតណ្ហារបស់ លោក សម រង្ស៊ី ដែលទាំងបងប្អូនក៏ដូចជាខ្ញុំ និងគ្រួសារខ្ញុំតែងតែលើកតម្កើងគាត់ថា លោកប្រធានៗនោះ! ការពិត គាត់ថោកទាបជាទីបំផុត! គឺមួយថ្ងៃៗលោកប្រធានកាលនៅក្នុងស្រុក តែងតែមានកម្មវិធីជួបជុំគ្នាផឹកស៊ីសប្បាយម្ហូបអឺរ៉ុបឆ្ងាញ់ៗ ចាយលុយខ្ជះខ្ជាយដែលបានមកពីជំនួយរបស់បងប្អូនពីក្នុងនិងក្រៅប្រទេស ក្រោមហេតុផលថា យកទៅជួយប្រជាពលរដ្ឋ តែការពិតទៅសប្បាយជាមួយស្រីញីអូនបងយ៉ាងរំភើយ។
ជានិច្ចកាលលោក សម រង្ស៊ី គាត់បានចេញទៅដេកសប្បាយជាមួយស្រីម៉ាស្សា និងសូម្បីតែស្រីបំរើការក្នុងភោជនីយដ្ឋាន ដែលនាងមានជីវភាពក្រខ្សត់មកពីខេត្តធ្វើការនៅភ្នំពេញ ដើម្បីសន្សំលុយកាក់ទុកជូនគ្រួសារ ក៏ត្រូវបានលោក សម រង្ស៊ី ឃើញពួកនាងស្អាត ក្មេង ក៏ល្បួងលួងលោម ទាក់ទង រហូតយកនាងទៅដេករួមរ័ក្ស សេពកាមជាញ៉ឹកញាប់។
នាងខ្ញុំបានដឹងរឿងរ៉ាវជាច្រើនពីមិត្តភក្ដិដែលជាស្រីកំណាន់របស់តំណាងរាស្ត្របក្សប្រឆាំងមួយរូប ហើយអ្នកតំណាងរាស្ត្ររូបនោះហើយជាអ្នកធ្លាប់ទៅដើរលេងសប្បាយ ស៊ីចុក ស្រីញីជាមួយលោកប្រធាន សម រង្ស៊ី នៅតាមកន្លែងម៉ាស្សា និងភោជនីយដ្ឋានមួយចំនួន។ ថ្ងៃនេះ នាងខ្ញុំសូមបង្ហាញសម្តីឡែបខាយទាក់ទងគ្នារវាងលោក សម រង្ស៊ី ជាមួយនារីម្នាក់ឈ្មោះ ផល ជាអ្នកបំរើការងារនៅក្នុងភោជនីយដ្ឋានបរទេស បន្ទាប់ពីលោកប្រធានបានដេកសេពកាម និងទទួលនូវការបំរើផ្លូវភេទយ៉ាងកក់ក្តៅ ជាមួយនាងជាច្រើនដងរួចមកហើយនោះ។ ដោយប្រើពាក្យសម្តីផ្អែម លួងលោម បោកបញ្ឆោត បានធ្វើឲ្យអាផល ទន់ចិត្ត និងរហូតហ៊ានប្រថុយខ្លួនប្រាណឲ្យលោក សម រង្ស៊ី ទើបធ្វើឲ្យលោក សម រង្ស៊ី ចូលចិត្តចង់ទៅជួបអាផលម្តងហើយម្តងទៀត ដើម្បីបានសេពកាមជាមួយនាង។ មានពេលខ្លះ ដោយសប្បាយពេកលោក សម រង្ស៊ី តែងតែនៅក្នុងហាងយូរ និងចេញក្រោយគេជានិច្ច។
សូមបងប្អូនស្តាប់ការទាក់ទងគ្នារវាងលោក សម រង្ស៊ី ជាមួយ នារីផល បំរើការងារនៅក្នុងភោជនីយដ្ឋាន និងការណាត់ជួបគ្នានៅថ្ងៃសៅរ៍ដើម្បីបានដេកម៉ាស្សា សេពកាមសប្បាយ ដូចតទៅ»៖