Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សាខាគយ និងរដ្ឋាកររាជធានីភ្នំពេញ ឃាត់រថយន្តដឹក​ទំនិញ​មួយគ្រឿង​ទៀត ដើម្បីត្រួត​ពិនិត្យ​អនុលោមភាព

06-02-2017 11:25

(ភ្នំពេញ)៖ សាខាគយ និងរដ្ឋាកររាជធានីភ្នំពេញបាន ឃាត់រថយន្តដឹកទំនិញមួយគ្រឿងទៀត តាមដងផ្លូវ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដើម្បី​ត្រួតពិនិត្យ​អនុលេាមភាព នៅថ្ងៃទី៦ ខែកុម្ភ: ឆ្នាំ២០១៧​នេះ ដែលរថយន្តនេះ បានធ្វើដំណើរមកពីប្រទេសវៀតណាម។

មន្រ្តីគយ និងរដ្ឋាកររាជធានីភ្នំពេញ បានឲ្យដឹងថា ប្រតិបត្តិការឃាត់រថយន្តដឹកទំនិញមួយគ្រឿង នេះ បានធ្វើឡើងដោយមានកិច្ចសហការពី​ កងរាជអាវុធហត្ថផងដែរ។

ជាមួយគ្នានេះ មន្រ្តីគយ និងរដ្ឋាកររាជធានីភ្នំពេញ សូមឲ្យពលរដ្ឋគ្រប់រូបមេត្តាជួយបំពេញកាតព្វកិច្ច ពន្ធអាករគ្រប់ទំនិញទាំងអស់ដែលនាំចូលមកពីបរទេស៕