(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ក្រសួងបរិស្ថាន បានរៀបចំវេទិការស្ដីពី «ការការពារ និងអភិរក្សធនធានធម្មជាតិ» ក្រោមអធិបតីភាព លោករដ្ឋមន្ដ្រី សាយ សំអាល់។
វេទិកានេះ អនុញ្ញាតឲ្យថ្នាក់ដឹកនាំ និងមន្ដ្រីជំនាញនៃក្រសួងស្ថាប័នរដ្ឋ និងតំណាងដៃគូអភិវឌ្ឍន៍ ក៏ដូចជាសហគមន៍មូលដ្ឋាន ពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពការងារ នៃការអនុវត្តស្មារតីវេទិកាស្ដីពី «ការការពារ និងអភិរក្សធនធានធម្មជាតិ» ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ ក្រោមអធិបតីភាព សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា៕