(ភ្នំពេញ)៖ នារីវ័យក្មេងម្នាក់ បានបើករថយន្តស៊េរីទំនើប ជ្រុលទៅបុកគូទរថយន្តដឹកសំរាម ដែលឈប់ប្រមូលសំរាមពីក្រោយពេញទំហឹង បណ្តាលឲ្យរថយន្តបង្ករងការខូចខាតផ្នែកខាងមុខទាំងស្រុង ព្រមទាំងបណ្ដាលឲ្យកម្មករ ប្រមូលសំរាមម្នាក់រងរបួសផងដែរ។
ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង១៖២០នាទីយប់ ឈានចូលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៧ ទល់មុខនឹងផ្សារទំនើបអ៊ីអន ផ្លូវសុធារស់ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
បើតាមប្រភពព័ត៌មាន ពីកម្មករស៉ិនទ្រីបានឲ្យដឹងថា ពួកគាត់មានគ្នា៤នាក់ ដោយកំពុងតែនាំគ្នារុញរទេះសំរាមមួយ ដែលមានសំរាមនៅក្នុងនោះពេញ ហើយគោលបំណងយកទៅចាក់ចូល ក្នុងរថយន្តដឹកសំរាមដែលឈប់ស្ងៀម ក្នុងទិសដៅពីជើងទៅត្បូង ខណៈនោះស្រាប់តែមាននារីវ័យក្មេងម្នាក់ អាយុប្រហែល២០ជាង បានបើករថយន្តស៊េរីទំនើបម៉ាក RANGE ROVER ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AA-3080 បានធ្វើដំណើរតាមផ្លូវ សុធារស់ ក្នុងទិសដៅពីជើងទៅត្បូង ស្របទិសគ្នា ក្នុងល្បឿនលឿន បានជ្រុលទៅបុកនិងរថយន្តដឹកសំរាមពីក្រោយពេញទំហឹងលាន់ដូចរន្ទះ បណ្ដាលឲ្យកម្មករស៊ីនទ្រីម្នាក់ដែលកំពុងប្រមូលសំរាមររងរបួសជើងខាងស្ដាំ និងចង្កេះ ត្រូវបានដឹកតាមម៉ូតូយកទៅសង្គ្រោះ នៅមន្ទីរពេទ្យកាលម៉ែត្រ។
កម្មករដដែលបន្តថា ចំណែករថយន្តបង្ករងកាខូចខាត ផ្នែកខាងមុខទាំងស្រុង ហើយភ្លាមៗនោះនារីវ័យក្មេង ដែលបើករថយនបង្កត្រូវគី្នគ្នាបានយករថយន្តមួយគ្រឿងទៀត មករំដោះទៅបាត់។
ក្រោយពេលកើតហេតុ ស្រាប់តែមានតំណាង ខាងរថយន្តបង្កបានចេញមុខ មកធ្វើការដោះស្រាយជាមួយខាងរថយន្តស៊ីនទ្រី ដោយមិនរំខានដល់សមត្ថកិច្ច ដោតខាងរថយន្តបង្កសុខចិត្តចេញថ្លៃព្យាបាលរបួស និងសងថ្លៃការខូចខាតឲ្យខាងរថយន្តរងគ្រោះ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុតែម្ដង៕