(ព្រះវិហារ)៖ លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនខេត្តព្រះវិហារ នាថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានប្រគល់ផ្ទះឈើថ្មីប្រក់ស័ង្កសីមួយខ្នង ទទឹង ៧ម៉ែត្រ បណ្ដោយ៨ម៉ែត្រ ជូនប្រជាពលរដ្ឋមួយគ្រួសារ ដែលមានជីវភាពខ្វះខាតរស់នៅភូមិស្រឡៅទូង ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។
ក្នុងឱកាសនោះ លោក អ៊ុន ចានដា បានថ្លែងថា ជានិច្ចកាលគណបក្សប្រជាជនកម្ពុជា តែងតែរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ បម្រើប្រជាពលរដ្ឋគ្រប់កាលៈទេសៈ មិនដែលទុកឲ្យប្រជាពលរដ្ឋណា រស់នៅក្នុងភាពឯកោវេទនានោះឡើយ។
លោក យ៉ែម សាន្ត និងសមាជិកគ្រួសារ ដែលទើបទទួលបានផ្ទះជាអំណោយរបស់គណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ បានបង្ហាញពីក្តីរំភើបរីករាយខ្លាំង ចំពោះអំណោយជាផ្ទះមួយខ្នងសម្រាប់ពួកគេរស់នៅ ហើយបានថ្លែងអំណរគុណ ចំពោះគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ ពិសេសលោក អ៊ុន ចាន់ដា ដែលបានឈ្លៀតឱកាសចូលរួមប្រគល់ផ្ទះជូនពួកគាត់។
ក្រៅពីបានទទួលផ្ទះមួយខ្នងនេះហើយ គ្រួសារលោក យ៉ែម សាន្ត ក៏ទទួលបានអំណោយជាគ្រឿងឧបភោគ-បរិភោគមួយចំនួនទៀតផងដែរ៕