(ភ្នំពេញ)៖ បន្ទាប់ពី Facebook ឈ្មោះ «សីហា» ទម្លាយសម្លេងសន្ទនា របស់អ្នកតំណាងរាស្ត្រ រៀល ខេមរិន្ទ ជាមួយនឹងស្ត្រីម្នាក់ដែលអះអាងថា ជាប្រពន្ធគេ នៅខេត្តស្វាយរៀង ហើយត្រូវបានចែកចាយបន្ត តាមបណ្តាញ Facebook នោះ សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម បានចេញមកអំពាវនាវ ដល់អ្នកតំណាងរាស្ត្រ រូបនោះ ឲ្យចេញមកបកស្រាយបំភ្លឺ និងសូមទោសចំពោះស្ត្រីខ្មែរគ្រប់រូប ចំពោះពាក្យសម្តីមិនសមរម្យជាមួយនារីភេទ។
សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម លើកឡើងយ៉ាងដូច្នេះថា «ក្នុងនាមជាតំណាងរាស្ត្រ មិនគួរប្រើពាក្យមិនសមរម្យ ជាមួយស្ត្រីភេទ ជាពិសេសបានទំនាក់ទំនង ស្នេហាជាមួយនារីដែល កំពុងតែមានប្តីទៀត។ សមាគមសុំអំពាវនាវឲ្យលោកតំណាងរាស្ត្ររូបនេះ ចេញមកស្រាយបំភ្លឺ និងសូមទោស ចំពោះស្ត្រីខ្មែរគ្រប់រូប»។
សូមជម្រាបថា នៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ ម្ចាស់ Facebook ឈ្មោះ «សីហា» បានបន្តទម្លាយខ្សែអាត់សម្លេងសន្ទនា របស់អ្នកតំណាងរាស្រ្ត រៀល ខេមរិន្រ្ទ និយាយទាក់ទងជាមួយប្រពន្ធគេមួយទៀត នៅខេត្តស្វាយរៀង។
Facebook ឈ្មោះ «សីហា» បានសរសេរដាក់ចំណងជើងថា៖ «វគ្គ២ មហាពិសេស៖ ស្តាប់សម្តីរបស់តំណាងរាស្ត្រ រៀល ខេមរិន្ទ្រ ពិតជាសាហាវជាងក្មេងពាល!»។
ក្រៅពីបង្ហោះខ្សែអាត់សម្លេងម្ចាស់ Facebook បានសរសេរៀបរាប់នូវខ្លឹមសារទាំងស្រុងដូចខាងក្រោម៖
«បន្ទាប់ពីសាធារណៈជន មានការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះទង្វើលាមក របស់តំណាងរាស្ត្របក្សសង្គ្រោះជាតិ រៀល ខេមរិន្ទ្រ ដែលមានចរិតលោភលន់ ចង់បានទ្រព្យសម្បត្តិរបស់ យ៉ោម បុប្ផា សកម្មជនដីធ្លីបឹងកក់រហូត ហ៊ានបំបែកបំបាក់ប្តីប្រពន្ធគេ យកទៅរួមរ័ក្សទាំងមិនទាន់លែងលះប្តីនោះ ខ្ញុំក៏សូមទម្លាយរឿងពិតមួយទៀតដែរ ចង់ឱ្យសារធារណៈជនបានដឹង និងស្គាល់ពីចរិតពិតរបស់ តំណាងរាស្ត្រនេះ ដែលបន្ទាប់ពីបំបែកបំបាក់ ដណ្តើម យ៉ោម បុផ្ផា ចេញពីប្តីជាអ្នករត់ម៉ូតូឌុបឈ្មោះ លួស សាខន បានសម្រេចយកទៅសេពកាមឆ្អែតឆ្អន់ហើយនោះ ក៏ធាក់ក្បាលនាងចោលហើយ នៅពេលថ្មីៗមុននេះ បន្តិចបានលោតទៅលួចសាហាយ ជាមួយប្រពន្ធគេមួយទៀត នៅខេត្តស្វាយរៀង។
ការទម្លាយរឿងពិតនៅថ្ងៃនេះ ក៍ព្រោះតែខ្ញុំបាទមិនពេញចិត្តយូរហើយ ទៅនឹងចរិតលោភលន់របស់ លោកប្រធានបក្សមើលលុយជាធំ ក៏ទទួលយកមនុស្សដូច រៀល ខេមរិន្ទ្រ ជាយូកូមបាតផ្សារជាអនិកជនលើកឱ្យ ធ្វើជាតំណាងរាស្ត្រក្នុងបក្សសង្គ្រោះជាតិយើង ដែលធ្វើឱ្យកិត្តិយសបក្សរងការអាម៉ាស់ធ្លាក់ចុះងើបមុខពុំរួច។ ខ្ញុំមិនដឹងជារកពាក្យអ្វីមកហៅឱ្យត្រូវចំពោះសម្តី ដ៏ស្មោកគ្រោគចេញពីមាត់របស់ រៀល ខេមរិន្ទ នោះទេ ព្រោះវាពិតជាចំអេស ចំអាស់ អសីលធម៌ ថោកទាបខ្លាំងពេក រកអ្វីមកប្រៀបផ្ទឹមពុំបានសោះ គឺសាហាវគ្រោតគ្រាត អនាចារ ពាក្យអសុរោះជាងក្មេងហិតកាវទៅទៀត។
ជាចំណង់ចំណូលចិត្ត ពីកំណើតហើយមើលទៅ បានជា រៀល ខេមរិន្ទ្រ ជាប់មាត់ឆ្ងាញ់តែជាមួយប្រពន្ធគេ ជាពិសេសចូលចិត្តសេពកាម ជាមួយប្រពន្ធគេដែលមិនទាន់ លែងលះប្តីតែម្តង។ យើងដឹងស្រាប់ហើយថា លើកមុនយកនាង យ៉ោម បុប្ផា ជាប្រពន្ធគេ ហើយលើកនេះទាក់ទង យកប្រពន្ធគេម្នាក់ទៀតនៅខេត្តស្វាយ រៀងថែមទាំងប្រើពាក្យសម្តីឈ្លើយ ពិបាកស្តាប់ជាទីបំផុតជាមួយប្រពន្ធរបស់គេម្នាក់នោះ ដែលនាងជាស្រីក្មេងជាង យ៉ោម បុប្ផា ទៅទៀត។ ប្រសិនជាប្តីរបស់នាងលឺវិញ ប្រហែលជាក្អួតឈាមទាំងដុំៗហើយមើលទៅ ព្រោះប្រពន្ធស្រលាញ់ឱបនឹងដើមទ្រូងត្រូវបាន រៀល ខេមរិន្ទ្រ ប្រើប្រាស់ពាក្យសម្តីដ៏ស្មោកគ្រោគជាទីបំផុតទៅនិយាយជាមួយ។
ខ្ញុំបាទសូមអភ័យទោសចំពោះសាធារណៈជន ជាពិសេសបងប្អូនសមាជិកបក្សសង្គ្រោះជាតិយើង ចំពោះការទម្លាយខ្សែរអាត់សម្លេងលោក រៀល ខេមរិន្ទ្រ ជាមួយប្រពន្ធគេនៅខេត្តស្វាយរៀងនេះ ព្រោះពាក្យសម្តីរបស់តំណាងរាស្ត្ររូបនេះ គឺអសិលធម៏ហួសនិស័្សយ ដែលប្រជាពលរដ្ឋខ្មែរស្អប់ខ្ពើមជាទីបំផុត និងមិនអាចទទួលយកបានជាដាច់ខាត។
ប៉ុន្តែដើម្បីឱ្យបងប្អូនយើង ស្គាល់ច្បាស់ពីសារធាតុពិត និងមុខមាត់ពិត របស់មនុស្សជំនិតលោកប្រធានបក្ស សូមស្តាប់សម្តីដែលសាហាវជាង ក្មេងពាលរបស់ រៀល ខេមរិន្ទ្រ និយាយជាមួយប្រពន្ធរបស់គេម្នាក់ នៅខេត្តស្វាយរៀងដូចតទៅ៖