(បាត់ដំបង)៖ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៧នេះ លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា អនុប្រធាន ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកសង្កែ និងជាប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជា ចុះជួយឃុំអន្លង់វិល ឃុំរកា និងអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង និងសហការី បានយក អំណោយដែលជាមូលនិធិរបស់ សម្តេចក្រឡាហោម ស ខេង ប្រធានក្រុមការងារគណបក្សប្រជាជន ចុះជួយខេត្តបាត់ដំបង តាមខ្នងផ្ទះប្រជាពលរដ្ឋ ដែលក្នុងគ្រួសារមានសមាជិកសម្រាលកូន និង គ្រួសារដែលមានសមាជិកស្លាប់ ស្ថិតនៅក្នុងឃុំអន្លង់វិល ឃុំរកា និងឃុំអូរដំបង១ ចំនួន១០៥គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានថវិកាចំនួន ២០០,០០០រៀល និងសម្ភារមួយចំនួនទៀត សរុបថវិកាអស់ ៣៦,៦០០,០០០រៀល។
នាក្នុងឱកាសនោះលោកឧត្តមសេនីយ៍ បានសំណេះសំណាលសួរសុខទុក្ខជាមួយ បងប្អូនដែលរស់ នៅក្នុងឃុំខាងលើ និងបានផ្តាំផ្ញើរការសួរសុខទុក ពីសំណាក់សម្តេចក្រឡាហោ ស ខេង និងលោកជំទាវ ហើយជានិច្ចជាការ សម្តេចក្រឡាហោ និងលោកជំទាវ តែងតែយកចិត្តទុកដាក់ គិតគូដល់សុខទុក្ខរបស់ បងប្អូនប្រជាពលរដ្ឋគ្រប់រូប៕