(ភ្នំពេញ)៖ នៅម៉ោងប្រមាណជាង៤៖៣០នាទីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ប្រធានាធិបតីមីយ៉ាន់ម៉ា និងភរិយា ព្រមទាំងគណៈប្រតិភូ
បានអញ្ជើញត្រឡប់មកដល់សណ្ឋាគារសុខាអង្គរវិញហើយ បន្ទាប់ពីបានទស្សនកន្លែងធ្វើរូបចម្លាក់បុរាណ Artisan angkor នៅក្រុងសៀមរាប។
នៅព្រឹកមិញនេះប្រធានាធិបតីមីយ៉ាន់ម៉ា លោក ធិន ច និងភរិយា ព្រមទាំងគណៈប្រតិភូ បានអញ្ជើញទៅទស្សនាប្រាសាទបាយ័ន និងប្រាសាទនានា នៅតំបន់អង្គរ ក្នុងខេត្តសៀមរាប របស់ប្រទេសកម្ពុជា។
នៅវេលាម៉ោង១០៖០០នាទីព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៧ស្អែកនេះ លោកប្រធានាធិបតី និងភរិយា ព្រមទាំងគណៈប្រតិភូមីយ៉ាន់ម៉ា នឹងធ្វើដំណើរឆ្ពោះទៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប ដើម្បីធ្វើដំណើរចាកចេញពីទឹកដីកកម្ពុជា ត្រឡប់ទៅប្រទេសមីយ៉ាន់ម៉ាវិញ ដោយមានការជូនដំណើរ ពីសំណាក់ សម្ដេចចៅហ្វាវាំង គង់ សំអុល, រដ្ឋមន្រ្តីក្រសួងព័ត៌មាន រួមជាមួយលោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាបផងដែរ៕