(ភ្នំពេញ)៖ លទ្ធផលអនុវត្តច្បាប់ចរាចរណ៍ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានបញ្ជាក់ឲ្យដឹងថា នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៧ កម្លាំងនគរបាលអនុវត្តច្បាប់ចរាចរណ៍ បានត្រួតពិនិត្យអ្នកបើកបរលើសល្បឿន៖

* លើសល្បឿនកំណត់ចំនួន២៤២នាក់
* ធ្វើការអប់រំ២៣នាក់ មានអ្នកបើកបររថយន្តតូច១៩នាក់ និងរថយន្តធំ៤នាក់
* ពិន័យ២១៩នាក់ ដែលជាអ្នកបើកបររថយន្តតូច២០៨នាក់ និងរថយន្តធំ១១នាក់

លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការនគរបាលជាតិ បានអំពាវនាវឲ្យអ្នកបើកបរទាំងអស់ សូមបើកបរគោរពល្បឿនកំណត់៕