(ភ្នំពេញ)៖ សាខាគយ និងរដ្ឋាកររាជធានីភ្នំពេញបាន ឃាត់រថយន្តដឹកទំនិញមួយគ្រឿងតាមផ្លូវជាតិលេខ៥ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដើម្បីត្រួតពិនិត្យអនុលេាមភាព នៅថ្ងៃទី៥ ខែកុម្ភ: ឆ្នាំ២០១៧នេះ។
មន្រ្តីគយ និងរដ្ឋាកររាជធានីភ្នំពេញ បានឲ្យដឹងថា ប្រតិបត្តិការឃាត់រថយន្តដឹកទំនិញមួយគ្រឿង នេះ បានធ្វើឡើងដោយមានកិច្ចសហការពី កងរាជអាវុធហត្ថផងដែរ។
ជាមួយគ្នានេះ មន្រ្តីគយ និងរដ្ឋាកររាជធានីភ្នំពេញ សូមឲ្យពលរដ្ឋគ្រប់រូបមេត្តាជួយបំពេញកាតព្វកិច្ច ពន្ធអាករគ្រប់ទំនិញទាំងអស់ដែលនាំចូលមកពីបរទេស៕