(ភ្នំពេញ)៖ នៅម៉ោងប្រមាណជាង៣៖០០នាទីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ប្រធានាធិបតីមីយ៉ាន់ម៉ា និងភរិយា ព្រមទាំងគណៈប្រតិភូ បានបន្តទស្សនកន្លែងធ្វើរូបចម្លាក់បុរាណ Artisan angkor នៅក្រុងសៀមរាប។  

សូមជំរាបថា នៅព្រឹកមិញនេះប្រធានាធិបតីមីយ៉ាន់ម៉ា លោក ធិន ច និងភរិយា ព្រមទាំងគណៈប្រតិភូ បានអញ្ជើញទៅទស្សនាប្រាសាទបាយ័ន និងប្រាសាទនានា នៅតំបន់អង្គរ ក្នុងខេត្តសៀមរាប របស់ប្រទេសកម្ពុជា៕