(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងលោ កស្រី អាន ផល្លា ប្រធានសមាគនារីកម្ពុជា ដើម្បីសន្តិភាព និ ងអភិវឌ្ឍន៍ ខណ្ឌឫស្សីកែវ ក្រោយទទួលបានការណែនាំពីស ម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រ ហមកម្ពុជា នាព្រឹកថ្ងៃទី០៥ ខែកុម្ភ: ឆ្នាំ០១៧នេះ បានបន្តដឹកនាំ មន្ត្រីក្រោមឱវាទចុះសាកសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋក្រី ក្រដល់លំនៅដ្ឋានផ្ទាល់ចំនួន៣២៥គ្រួសារ នៅត្រង់ចំណុច តំបន់មិនរៀបរយ ជួរមាត់ទន្លេ ស្ថិតក្នុងភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ព្រមទាំងបាន នាំយកនូវគ្រឿងឧបភោគបរិភោគជាអង្ករ ដើម្បីមកចែកជូន ក្នុងការជួយសម្រាលនូវការខ្វះខាតតាមគ្រួសារនិមួយៗ ។
សកម្មភាពមនុស្សធម៌របស់អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌឫស្សីកែវនេះដែរ ក៏មានការចូលរួមពីលោក ឡេង ច័ន្ទវិ សិដ្ឋ នាយការិយាល័យហិរញ្ញវត្ថុខណ្ឌ និងលោក អ៊ុត បូរិន អនុប្រធានការិយាល័យរដ្ឋបាលហិរញ្ញវត្ថុខណ្ឌ រួមនិងលោក លោកស្រីជាតំណាងអាជ្ញាធរសង្កាត់ទួលសង្កែ ព្រមទាំងម ន្ត្រីក្រុមយុវជន ស.ស.យ.ក និងក្រុមយុវជន អ.ម.ត ជាច្រើ ននាក់ផងដែរ ។
ក្នុងការចុះសួរសុខទុកពលរដ្ឋក្រីក្រនេះ លោក ជា ពិសី អភិ បាលខណ្ឌឫស្សីកែវ និងលោកស្រី អាន ផល្លា ប្រធានសមា គនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌឫស្សីកែវ បាន ថ្លែងដូចៗគ្នាថា ខ្ញុំពិតជាមានមោទនភាពណាស់ នៅក្នុងថ្ងៃ នេះ ដោយបានចុះមកដល់លំនៅដ្ឋានរបស់បងប្អូនប្រជាព លរដ្ឋផ្ទាល់ បន្ទាប់ពីមានការចង្អុលបង្ហាញនិងដឹកនាំផ្ដាំផ្ញើ សាកសួរសុខទុកចំពោះបងប្អូនប្រជាពលរដ្ឋក្រីក្រគ្រប់រូបពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិ ត ប៊ុន រ៉ានី ហ៊ុន សែន ដើម្បីឲ្យក្រុមការងារអនុសាខាកាកបា ទក្រហមកម្ពុជា ខណ្ឌឫស្សីកែវ បាននាំយកអំណោយជាអង្ក រ មកចែកជូនដោយក្នុង១គ្រួសារទទួលបាន១០គីឡូក្រាម ស្មើៗគ្នាក្នុងការជួយសម្រាលចែករំលែកនូវការខ្វះខាតបានមួយចំនួន ។
លោក ជា ពិសី បានថ្លែងថា សូមបងប្អូន ពូ ម៊ីង យាយតា ទាំងអស់ កុំជឿតាមការ ញុះញ៉ុង បោកប្រាស់ ពីក្រុមដែល ដើរតែសន្យាចោល សន្យាមិនធ្វើ និងឆ្លៀតឱកាសបបួលទៅ ធ្វើបាតុកម្មផ្សេងៗ ធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់សង្គម ហើយ ចាំបាច់ ពេលទៅបោះឆ្នោត ត្រូវជឿទុកចិតលើអាជ្ញាធរសង្កា ត់-ភូមិយើង ដែលជាអ្នកជួយយើង ក្នុងគ្រាអាសន្ន ពិសេស សូមជ្រើសរើសឲ្យបានត្រឹមត្រូវ ហើយសូមកុំមានការភ័យខ្លា ចឲ្យសោះ ។
លោកអភិបាលខណ្ឌបន្តថា នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១ ៧ខាងមុខ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ កុំភ្លេច ត្រូវតែ នាំគ្នា ទៅបោះឆ្នោតឲ្យបាន គ្រប់ៗគ្នាផង ហើយកុំភ័យ កុំខ្លា ច ហើយត្រូវបោះឆ្នោតឲ្យលោក សយ កុសល ចៅសង្កាត់ទួ លសង្កែរបស់យើង ដែលជាអ្នកជួយយើង ព្រោះពេលជ្រើ រើសបានត្រឹមត្រូវ អ្នកដែលយើងពេញចិត្ត គឺយើងទទួលបា នទាំងសុខសន្តិភាព និងមានការអភវឌ្ឍន៍ លើគ្រប់វិស្ស័យ ។
បន្ថែមពីនេះ លោកស្រី អាន ផល្លា ប្រធានសមាគនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌឫស្សីកែវ ក៏បានថ្លែងផងដែរថា ដើម្បីចូលរួមចំណែកលើកម្ពស់ ទីក្រុងស្អាត អនាម័យ ល្អ ខ្យល់អាកាសបរិសុទ្ធ និងមិនធ្វើឲ្យប៉ះពាល់ដល់សុខភា ព និងមិនបាត់បង់សោភ័ណ្ឌភាពរាជធានីភ្នំពេញ ចាំបាច់ ត្រូវ ទាមទាឲ្យមានការចូលរួមសហការ ពីបងប្អូនប្រជាពលរដ្ឋទាំ ងអស់គ្នាផងដែរ គឺបញ្ហាសំរាម ឫកាកសំណល់ផ្សេងៗដែល រាយប៉ាយតាមដងផ្លូវ សូមបងប្អូនប្រជាពលរដ្ឋ មេត្តាជួយទុ កដាក់ ឫវេចខ្ចប់ឲ្យបានត្រឹមត្រូវ ដើម្បីឲ្យរថយន្ដដឹកសំរាម របស់ក្រុមហ៊ុនស៊ុនទ្រីមកដឹកផងដែរ»ពីព្រោះទីក្រុងស្អាត គឺផ្ដើមចេញពីយើងទាំងអស់ ៕