Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលរាជធានី ចុះពិនិត្យស្ថានភាពក្នុងវត្តព្រែកប្រា មុនសម្តេចតេជោ អញ្ជើញជាអធិបតីភាពកាត់ខណ្ឌសីមា នៅថ្ងៃទី៨ ខែកុម្ភៈខាងមុននេះ

05-02-2017 14:13

(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស និងលោកស្រី រួមនឹងមន្ត្រីក្រោមឱវាទ ក្រោយពីបញ្ចប់ កម្មវិធីចុះ បឋមសិលាកសាង មណ្ឌលសុខាភាពនៅចាក់អង្រែ ខណ្ឌមានជ័យ នៅព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានបន្តមកចុះពិនិត្យ ស្ថានភាពក្នុងវត្តព្រែកប្រា ក្នុងសង្កាត់ ព្រែកប្រាខណ្ឌច្បារអំពៅ មុនពេលដែលសម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិតីភាព មកកាត់ឬសសីមានៅថ្ងៃ៨ ខែកុម្ភៈខាងមុខនេះ។

មន្រ្តីរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា វត្តព្រែកប្រា ក្នុងសង្កាត់ ព្រែកប្រាខណ្ឌច្បារអំពៅ នឹងត្រូវធ្វើពិធីសាសនា ដោយនឹងត្រូវ កាត់ឬសសីមា នៅថ្ងៃ៨ ខែកុម្ភៈខាងមុខ ក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយហេតុនេះហើយ ដើម្បីដំណើរការនៃពិធីនេះ ទៅដោយរលួន ទាំងសន្តិសុខនិងសណ្តាប់ធ្នាប់ ទើបអភិបាលរាជធានីចុះពិនិត្យ មើលស្ថានភាពជាក់ស្តែងក្នុងទីអារាមវត្តនេះ៕