(ភ្នំពេញ)៖ ឱកាសការងារសក្ដានុពល ដែលយើងគ្រប់គ្នាមើលរំលងសេដ្ឋកិច្ចប្រទេសជាច្រើន នៅលើពិភពលោកនេះអាចនឹង មានលំនឹង ឬក៏រីកលូតលាស់ទៅបានអាស្រ័យដោយចំណូលមួយភាគធំ ដែលបានមកពីការបង់ពន្ធ របស់ប្រជាពលរដ្ឋក្នុង ប្រទេសនោះ ហើយការបង់ពន្ធអាករ ជាកាតព្វកិច្ចរបស់រូបវន្ត័បុគ្គល និងនិតិបុគ្គលទាំងអស់ ដែលមានចែងក្នុងក្រិត្យច្បាប់ ត្រូវតែចូលរួមបង់វិភាគទានជូនរដ្ឋក្រោមរូបភាពមួយ ជាការប្រមូលចំណូលជាតិ។
ដោយប្រមើមើលឃើញពីតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន និងអនាគត CamEd Business School ដែលជាវិទ្យាស្ថានមួយ មានការបណ្ដុះបណ្ដាល នូវជំនាញគណនេយ្យ ហិរញ្ញវត្ថុ និងសវនកម្ម ដោយមានការទទួលស្គាល់ ដោយសមាគមគណនេយ្យករ ជំនាញអន្តរជាតិធំជាងគេហៅកាត់ថា ACCA ដែលមានការទទួលស្គាល់ ១៨៣ប្រទេសជុំវិញ ពិភពលោក ព្រមទាំងមានការទទួល ស្គាល់ពីក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃកម្ពុជាផងដែរនោះ បានបន្ថែមថ្នាក់សិក្សាផ្នែកពន្ធដារ ទៅលើកម្មវិធីសិក្សារបស់ខ្លួន។ ថ្នាក់ពន្ធដារនេះ ជាថ្នាក់សិក្សារវគ្គខ្លី ដែលមានរយៈពេល ៦ខែ ដោយសិក្សាទៅលើគ្រប់ប្រភេទ ពន្ធដារដែលអនុវត្តក្នុងប្រទេសកម្ពុជា ក៏ដូចជាបច្ចេកទេសនៃការគណនាពន្ធដារ និងការប្រកាសពន្ធផ្សេងៗផងដែរ។
ជាមួយនឹងសាស្ត្រាចារ្យដែលមានបទពិសោធន៍ខ្ពស់ក្នុងជំនាញពន្ធដារ និងបច្ចេកទេសក្នុងការបង្រៀនយូរឆ្នាំ ដូច្នេះគ្រប់សិស្សា នុសិស្ស ដែលទទួលការបណ្តុះបណ្តាលនៅ CamEd Business School នឹងទទួលបានអ្វីដែលលើសពី ការរំពឹងទុករបស់ពួកគេ ព្រមទាំងសញ្ញាបត្រ ដែលទទួលស្គាល់ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងស្ថាប័នអន្តរជាតិ ACCA ផងដែរ។
ឱកាសតែងតែកើតមានចំពោះបុគ្គលទាំងឡាយណា ដែលតែងតែប្រមើមើលឱកាស ហើយស្រវាចាប់យកវា។ វាមិនដែលកើតឡើង ចំពោះមនុស្សដែលខ្ជិលច្រអូស ដេកចាំឱកាសមករកនោះទេ ដូចនេះកុំចាំរហូតដល់ពេលអ្នកដទៃស្គាល់ឱកាសច្រើន ទើបស្រវេស្រវា ចាប់យកវា ព្រោះវានឹងធ្វើឲ្យអ្នកខាតបង់ភាគលាភ។ដូច្នេះហើយ ចាប់ផ្តើមបង្កើតឱកាស និងបង្កើនសក្តានុពល ការងារ សម្រាប់ខ្លួនអ្នកផ្ទាល់ នៅថ្ងៃនេះជាមួយ CamEd Business School ដោយចូលគ្រាន់តែចូលទៅកាន់គេហទំព័រ៖ http://app.cam-ed.com:8080/beta/tax-register-prompt ។
សម្រាប់ព័ត៌មានលំអិតបន្ថែម សូមទំនាក់ទំនងលេខទូរស័ព្ទ៖ 023 986 522 ឬ 023 986 961 ៕