(ភ្នំពេញ)៖ រកបានវិធីងាយៗ៣យ៉ាង អាចជួយព្យាបាលជំងឺឫសដូងបាតយ៉ាងមានប្រសិទ្ធភាព បើមិនទាន់សម្រេចចិត្តថាវះកាត់ សូមជួយចែករំលែកបន្តដល់អ្នកឈឺឲ្យបានដឹងផង!

វិធីទី១៖ ប្រើប្រទាលកន្ទុយក្រពើព្យាបាលឬសដូងបាត

វិធីធ្វើ៖

១៖ យកប្រទាលកន្ទុយក្រពើរបកសំបកចេញ កោសយកតែចាហួយក្នុង(យកល្អគួរកិននឹងម៉ាស៊ីនទឹកក្រឡុកដើម្បីឱ្យរ៉ាវងាយស្រួលក្នុងការបូម)។ អាចសុំគ្នាបានមិនអស់លុយទេ

២៖ទិញសឺរ៉ាំងលេខធំបំផុត (តំលៃ1800-2000៛) សំរាប់បូមទឹកសាច់ប្រទាលដែលបានកិនរួច។

៣៖ គួរគប្បីមានទុយោដែល គេប្រើសំរាប់សុងនោម (ដូចបង្ហាញក្នុងរូប) មកកាត់កន្ទុយចោល ហើយផ្នែកក្បាលដែលមានក្បាល២ កាត់១ចេញ ដោយលៃឱ្យល្មមនឹងរន្តសារាំង (មានរូប) តំលៃប្រហែល 2500៛។

៤៖ យក gel (ជែល) ល្អិលៗលាបចុងទុយោនោះ និងមាត់ទ្វាធំកន្លែងដែលត្រូវបាញ់បញ្ចូល។ (បើមិនមានទេប្រើទឹកប្រទាលលាបផ្ទាល់តែម្តង។

៥៖ រុញទុយោនោះចូលមុនសិនសឹមភ្ជាប់សារាំងតាមក្រោយ (អាចរុញចូលរាក់ឬជ្រៅតាមកន្លែងដែលចេញឈាមឬសសៃប៉ោងនោះ)។

៦៖ បាញ់បញ្ចូលក្នុងទ្វាធំជាការស្រេច។ ចូរធ្វើដូច្នេះ២ឬ៣ដងក្នុង១ថ្ងៃ ម្តង១សឺរ៉ាំង រយៈពេល២-៣ថ្ងៃអ្នកនឹងបានស្បើយ។ ប្រភពអនុវត្តបានផលជាក់ស្តែងពីប្អូនប្រុស៖ Sambath Meas ☞ វិធីទី២៖ប្រើមើមឆៃថាវនិងទឹកឃ្មុំព្យាបាលឬសដូងបាត

* ធាតុផ្សំ៖ ១ មើមឆៃថាវ ២ ទឹកឃ្មុំសុទ្ធ

ជាដំបូងយកមើមឆៃថាវ កន្លះមើម មកលាងទឹកឲ្យស្អាតរួចកាត់ក្បាលចោលបុក ឬក្រឡុកអោយម៉ដ្ឋច្របាច់យកទឹក ១ស្លាបព្រាបាយ លាយជា មួយទឹកឃ្មុំ១ស្លាបព្រាបាយ ការលាយនេះសម្រាប់ការហូបម្តង រួចកូរឲ្យសព្វចូលគ្នារួចហើយហូបមុនពេលចូលគេង។

** សូមកុំហូបទឹកតាមក្រោយតែ បើពិបាកទ្រាំខ្លាំងអាចផឹកទឹកបន្តិចបានហើយ ធ្វើម្តងសម្រាប់ហូបម្តង មិនធ្វើទុកទេ។

* សំរាប់អ្នកដែលទើបតែកើតហូប១ថ្ងៃ ១ដង ។

*សំរាប់អ្នកដែលកើតយូរហើយហូប១ថ្ងៃ ៣ដង ព្រឹក ថ្ងៃ ល្ងាចក្រោយហូបបាយ២០នាទី ហូបរាល់ថ្ងៃរយៈពេល ១អាទិត្យឡើងនឹងមានប្រសិទ្ធភាព។

វិធីបន្ថែម៖ កោសមើមថៃថាវលាយជាមួយទឹកឃ្មុំរួចញាត់ចូលរន្ធគូទពេលដេកយប់រយៈពេល៧ម៉ោងតែ៣ថ្ងៃនឹងបានជា។ ប្រភពពី Facebook ដែលបងប្អូនជាច្រើនបានបង្ហោះ និងអ្នកដែលគាត់អនុវត្តវិធីនេះបានទទួលផលល្អ។ វិធីដែលមានអ្នកធ្លាប់ព្យាបាលបែបធម្មជាតិបានជាមានច្រើនរបៀប ការផុសនេះខ្ញុំជ្រើសរើស១ក្នុងចំណោមវិធីទាំងនោះ។

 

វិធីទី៣៖ ប្រើដំឡូងបារាំង និងប្រេងអូលីវព្យាបាលឬសដូងបាត

** គ្រឿងផ្សំដែលអ្នកត្រូវការ៖

* ដំឡូងបារាំង ១ដុំ 

* ប្រេងអូលីវ (Olive -អាចរកទិញបាននៅផ្សារទំនើបក្នុងតម្លៃ ១០,៥ ដុល្លារក្នុងមួយដប) ១ស្លាបព្រាកាហ្វេ។

 

** របៀបធ្វើ៖

* កោសយកសាច់ដំឡូង រួចលាយជាមួយប្រេងអូលីវ

* រួចយកល្បាយដំឡូងលាយរួចមួយចិបមកដាក់លើប៉ុងសំឡីទន់ៗ ហើយយកទៅបិទត្រង់មាត់ទ្វារធំ

* ទុកវាចោលមួយយប់ រួចដកបោះចោលនៅព្រឹកបន្ទាប់។

 

នេះគឺជារបៀបប្រើឱសថធម្មជាតិនេះក្នុងករណីឫសដូងបាតកើតនៅខាងក្នុងជ្រៅ៖

* ហាន់ដំឡូងជាចំណិត រួចហើយកាត់វាមួយចំណិតវែងដូចចង្កឹះ

* ស្រោចប្រេងអូលីវពីលើចំណិតដំឡូងវែងនោះ រួចរុញវាចូលរន្ធគូទរបស់អ្នក 

ទុកវាចោលមួយយប់ ឫសដូងនឹងស្វិតទៅវិញ ហើយពេលអ្នកចាប់ផ្តើមបត់ជើងធំនឹងបានស្រួលឡើងវិញ។

ដកស្រង់ប្រភពពីហ្វេសប៊ុក អ៊ាង សុផល្លែត