(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើកសម្ភោធមជ្ឈមណ្ឌល តារ៉ាមាណា ម៉ាកដាលេណា ដើម្បីដាក់ឲ្យប្រើប្រាស់ជាស្ថាពរ ដោយផ្ដោតសំខាន់ ក្នុងការជួយបណ្ដុះបណ្ដាល ភាសាបរទេសដោយឥតគិតថ្លៃ ជូនទៅដល់ជនក្រីក្រ ក្មេងកំព្រា គ្មានទីពឹងជាដើម ។
ពិធីបើកសម្ភោធដាក់អោយប្រើប្រាស់ នូវមជ្ឈមណ្ឌល តារាម៉ាណា ម៉ាកដាលេណានេះដែរ បានធ្វើឡើងនាព្រឹកថ្ងៃទី០៥ ខែកុម្ភះ ឆ្នាំ២០១៧ នៅត្រង់ចំណុចផ្លូវបេតុង ស្ថិតក្នុងភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ដោយមានការអញ្ជើញចូលរួម ពីលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងលោក លីន ញ៉ក់ អភិបាលរងខណ្ឌ អាជ្ញាធរសង្កាត់ និងសមាជិក សមាជិកា សសយក ខណ្ឌ សង្កាត់ ព្រមទាំងសិស្សានុស្សជាច្រើននាក់ផងដែរ៕