(កំពង់ចាម)៖ ចោរមួយក្រុមបានធ្វើសកម្មភាពចូលប្លន់ទូមាសយីហោ «សុខលក្ខិណា» នៅម៉ោង៧៖២០នាទីព្រឹក ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៧ ខាងលិចជាប់ផ្សារធំថ្មី ស្ថិចនៅភូមិទី១២ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម។
សេចក្ដីរាយការណ៍បឋម បានឲ្យដឹងថា ក្រុមចោរបានប្រមូលយកលុយ និងគ្រឿងអលង្កាអស់ប្រហែលជាង១ម៉ឺនដុល្លារ ហើយរត់គេចខ្លួនបាត់ស្រមោល។
មន្ដ្រីនគរបាលខេត្តកំពង់ចាម បានបញ្ជាក់ថា ចំពោះករណីនេះពិតជាកើតមានប្រាកដមែន ហើយជនសង្ស័យអាចមានគ្នា៤នាក់ ដោយ២នាក់ចូលធ្វើសកម្មភាពភ្ជង់ប្លន់អាជីវករនៅពេលគាត់យកមាសទៅលក់ និង២នាក់ទៀតរង់ចាំនៅក្រៅ។
ប៉ុន្ដែទោះយ៉ាងណា នគរបាល មិនទាន់ប្រាប់អំពីទូរលេខពិតប្រាកដ ចំពោះការបាត់បង់នៅឡើយទេ ដោយកម្លាំងជំនាញកំពុងសួរនាំ។ បច្ចុប្បន្នកម្លាំងនគរបាលជំនាញ កំពុងធ្វើការស្រាវជ្រាវ ដើម្បីកំណត់មុខសញ្ញាក្រុមចោរប្លន់នេះ៕