Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមការងារ​ CPP ចុះជួយឃុំព្រែកគយ ស្រុកស្អាង លើកស្លាកគណបក្ស​១០ស្លាក លើគម្រោង៣០ស្លាក

04-02-2017 20:47

(កណ្តាល)៖ ស្លាកគណបក្សប្រជាជនកម្ពុជាចំនួន​១០​ស្លាក ត្រូវបានក្រុមការងារចុះជួយឃុំព្រែកគយ ស្រុកស្អាង បានលើកឡើង នៅរសៀលថ្ងៃទី០៤ ខែ​កុម្ភៈ ឆ្នាំ​២០១៧​នេះ ក្នុងគម្រោងដែលត្រូវលើក៣០ស្លាក។ ការចុះលើកស្លាកនេះ ដឹកនាំដោយ លោក សន វី អនុប្រធានទី១ចុះជួយឃុំព្រែកគយ និង​លោក ញឹម វណ្ណឌិន ប្រធានគណបក្សប្រជាជនកម្ពុជាស្រុកស្អាង និងលោកប្រធានគណបក្សឃុំ រួមជាមួយសមាជិកជាច្រើនរូបទៀត។

ក្រុមការងារចុះជួយឃុំព្រែកគយ បាននិយាយថា ការលើកស្លាកគណបក្សប្រជាជនកម្ពុជាឡើងនេះ គឺធ្វើឡើងដោយមានការស្នើសុំ និងឯកភាពពី ប្រជាពលរដ្ឋក្នុងមូលដ្ឋានឃុំ ដោយនៅក្នុងសកម្មភាពលើកស្លាកនោះ ប្រជាពលរដ្ឋមានការចូលរួមយ៉ាងសស្រាកសស្រាំ ប្រកបដោយទឹកមុខញញឹមញញែម គាំទ្រការលើកស្លាកនេះអស់ពីដួងចិត្ត។

នៅលើស្លាកគណបក្សប្រជាជន គេបានឃើញរូបថត សម្តេច​តេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និង​សម្តេច​ពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា ដោយផ្ទៃខាងក្រោយពណ៌ខៀវស្រស់ ហើយនៅបរិវេណផ្នែកខាងលើ មានរូបគួរស្រូវ និងមានរូបទេតាបាចផ្កា ដោយអមអក្សរពណ៌ស នៅខាងក្រោមដោយលើកឡើងថា ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និងវឌ្ឍន៍ភាពសង្គម។

ក្រុមការងារ បានបន្ថែមថា ជាបន្ទាប់ទៀតនោះ ក្រុមការងារ នឹងបន្តចុះលើកស្លាកគណបក្សប្រជាជនកម្ពុជា ចំនួន២០ស្លាកទៀត៕