ក្រុមហ៊ុន ខ្មែរប៊ែវើរីជីស ឧបត្ថម្ភការវះកាត់មហារីកមាត់ដល់ពលរដ្ឋកម្ពុជាមួយរូប ទៅព្យាបាលនៅអូស្រ្តាលី
04-02-2017 20:18
(ភ្នំពេញ)៖ លោក អេង ខេងដែលទទួលបានការឧបត្ថម្ភថវិកា ពីក្រុមហ៊ុន ខ្មែរប៊ែវើរីជីស លីមីតធីត សម្រាប់ការវះកាត់ជំងឺមហារីកមាត់ នៅប្រទេសអូស្រ្តាលី នឹងចាប់ផ្ដើមធ្វើដំណើរ នៅថ្ងៃទី២៣ ខែកុម្ភៈ ខាងមុខនេះ ដោយមានការអមដំណើរពីវេជ្ជបណ្ឌិត។
ស្ថាបនិកសមាគមន៍ចក្ខុកម្ពុជាអន្តរជាតិ លោកវេជ្ជបណ្ឌិត ង៉ូវ ស្រ៊ុនដែលស្វែងរកមូលនិធិដើម្បីព្យាបាលលោកអេង ខេង បានថ្លែងថា «ក្រៅពីលោកអេង ខេង យើងក៏បានយកប្អូនស្រីថ្លៃរបស់លោកអេង ខេងទៅអូស្រ្តាលីជាមួយដែរ ដើម្បីឲ្យជួយមើលថែអ្នកជំងឺ។
លោកបន្ដថា «សម្រាប់ដំណើរការបញ្ជូនអ្នកជំងឺទៅអូស្រ្តាលី គឺអ្នកជំងឺត្រូវធ្វើដំណើរ ដោយមានការអមដោយគ្រូពេទ្យជំនាញ ពីអូស្រ្តាលីដែលនឹងធ្វើដណើរមកកម្ពុជា ដើម្បីទទួលលោកអេង ខេងទៅពិនិត្យព្យាបាលនៅអូស្រ្តាលី»។
ទន្ទឹមនឹងនោះក្រុមហ៊ុនខ្មែរប៊ែវើរីជីស ក្រៅពីឧបត្ថម្ភការវះកាត់មហារីកមាត់ដល់លោក អេង ខេង ក្រុមហ៊ុនក៏បាន ជូនពរឲ្យដំណើរការវះ កាត់ប្រកបដោយ ជោគជ័យផងដែរ៕