(សៀមរាប)៖ បន្ទាប់ពីចំណាយពេលកន្លះថ្ងៃ នៅក្នុងទឹកដីខេត្តសៀមរាប ប្រធានាធិបតីមីយ៉ាន់ម៉ា លោក ធិន ច និងភរិយា ព្រមទាំងគណៈប្រតិភូ បានចូលទទួលទានអាហារពេលរាត្រី នៅក្នុងសណ្ឋាគារសុខាអង្គរ ខេត្តសៀមរាប។ ពិធីនេះក៏មានការចូលរួមដោយ សម្តេចចៅហ្វាវាំង គង់ សំអុល រដ្ឋមន្រ្តីព្រះបរមរាជវាំង, លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និង លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាបផងដែរ។
ប្រធានាធិបតីមីយ៉ាន់ម៉ា លោក ធិន ច (U Htin Kyaw) និងភរិយា បានដឹកនាំគណៈប្រតិភូមកដល់កម្ពុជា កាលពីវេលាម៉ោងប្រមាណ១១៖២០នាទី ព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧ ដើម្បីធ្វើទស្សនកិច្ចរយៈពេល៤ថ្ងៃ។ លោក ធិន ច បានចូលគាល់ព្រះមហាក្សត្រខ្មែរ និងបានជួបសំណេះសំណាលជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាផងដែរ ក្នុងពេលបំពេញទស្សនកិច្ចនៅកម្ពុជា។
នៅខេត្តសៀមរាប កន្លះថ្ងៃនេះ លោកប្រធានាធិបតី បានចំណាយពេលយ៉ាងច្រើន ដើម្បីទស្សនានូវសារមន្ទីរអង្គរ ខេត្តសៀមរាប៕