(ភ្នំពេញ)៖ នៅល្ងាច ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ប្រធានាធិបតីមីយ៉ាន់ម៉ា លោក ធិន ច និងភរិយា ព្រមទាំងគណៈប្រតិភូ បានចូលទស្សនានៅសារមន្ទីរអង្គរ ខេត្តសៀមរាប របស់ប្រទេសកម្ពុជា។

លោក ធិន ច បានអញ្ជើញដល់ព្រលានយន្តហោះអន្តរជាតិសៀមរាប ដើម្បីបន្តដំណើរទស្សកិច្ចនៅខេត្តសៀមរាប-អង្គរ នៅម៉ោង៣៖៥០នាទី រសៀលថ្ងៃទី៤ ខែកុម្ភៈ​ ឆ្នាំ២០១៧នេះ។ ស្វាគមន៍ទទួលដំណើរ ប្រធានាធិបតីមីយ៉ាន់ម៉ា នៅឯព្រលានយន្តហោះដោយអភិបាលខេត្តសៀមរាប លោក ឃឹម ប៊ុនសុង និងមន្រ្តីជាន់ខ្ពស់មួយចំនួននៅសាលាខេត្តសៀមរាប៕