Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​​គ្រឿង​​ញៀន ខុស​ច្បាប់​​ទូទាំង​​ប្រទេស សម្រាប់​ថ្ងៃ​​ទី០៤ ខែកុម្ភៈ​នេះ​​លទ្ធផល​៖ បង្ក្រាប៤០ករណី ឃាត់​ខ្លួន៩៧នាក់​

04-02-2017 18:00

(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៧ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប៖

* លទ្ធផលបង្ក្រាបរួមមាន៖ ៤០ករណី ឃាត់ខ្លួន៩៧នាក់ ស្រី១២នាក់

១៖ ករណីជួញដូរ គ្រឿងញៀន២០ករណី ឃាត់ខ្លួន៣៨នាក់។
២៖ ករណីប្រើប្រាស់គ្រឿងញៀន២០ករណី ឃាត់ខ្លួន៥៩នាក់។

សូមបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញផែនការ ស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀន​ខុសច្បាប់លើកទី១ រយៈពេល៦ខែ (ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧) ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា ឲ្យកាន់តែខ្លាំងក្លា និងទទួល​បាន​លទ្ធផល​ល្អឡើងថែមទៀត។

យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ ដឹកនាំដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាប្រធាន និងឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀនជាអនុប្រធាន៕