(ឧត្តរមានជ័យ)៖ កម្លាំងមេព្រៃ និងកម្លាំងអន្តរាគមន៍នគរបាលខេត្ត ដឹកនាំដោយលោក សោ សុភាភ័ក្រ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត លោក សូត្រ ស៊ី សុខឃាង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត និងលោកឧត្តមសេនីយ៍ត្រី ហង្ស បូរ ស្នងការរង ទទួលព្រំដែន នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានចុះបង្ក្រាប ឈើក្រញ៉ូងផ្ទះ ម្ចាស់ ឈ្មោះ យាយម៉ៃ ស្ថិតក្នុងភូមិអភិវឌ្ឍន៍ ឃុំអន្លង់វែង ស្រុកអន្លង់វែង។
សេចក្ដីរាយការណ៍បឋម បានបញ្ជាក់ថា ក្នុងប្រតិបត្តិការនេះ កម្លាំងដកហូតបាន ឈើជាង២តោន ម៉ាស៊ីនថាសជ្រៀកឈើ ចំនួន៣គ្រឿង៕