Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រាជរដ្ឋាភិបាលកម្ពុជា បន្ថែមថ្ងៃនិងម៉ោងបម្រើសេវាបញ្ជាក់ឯកសារ ជូនដល់ពលករកម្ពុជា ដែលកំពុងធ្វើការនៅប្រទេសថៃ

04-02-2017 17:17

(ភ្នំពេញ)៖ គណៈកម្មការផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជា បានចេញសេចក្តីជូនដំណឹងមួយ នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ដោយសម្រេចបន្ថែមថ្ងៃ និងម៉ោងបម្រើសេវាបញ្ជាក់ឯកសារផ្សេងៗ ដល់ពលករកម្ពុជា ដែលកំពុងធ្វើការនៅប្រទេសថៃ ចាប់ពីថ្ងៃទី៦ ខែកុម្ភៈ ដល់ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧។

តាមរយៈសេចក្តីប្រកាសនេះ គណៈកម្មការផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជា នឹងបន្ថែមថ្ងៃបម្រើសេវាជូនពលករខ្មែរនៅប្រទេសថៃ ១ថ្ងៃបន្ថែមទៀតក្នុង១សប្តាហ៍ ពោល គឺកើនពី៥ថ្ងៃក្នុង១សប្តាហ៍ ទៅ៦ថ្ងៃក្នុង១សប្តាហ៍។ ជាមួយគ្នានេះ គណៈកម្មការនឹង កែសម្រួលថ្ងៃឈប់សម្រាកពីថ្ងៃអាទិត្យ មកឈប់នៅថ្ងៃសុក្រវិញ ក្នុងសប្តាហ៍នីមួយៗ ហើយបន្ថែមម៉ោងបម្រើសេវាជូនពលករខ្មែរ ពី៨ម៉ោង ទៅ៩ម៉ោង ក្នុង១ថ្ងៃ។

ខាងក្រោមនេះជាការប្រកាសរបស់គណៈកម្មការផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជា៖