(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ម្ចាស់ Facebook ឈ្មោះ «សីហា» បានបន្តទម្លាយខ្សែអាត់សម្លេងសន្ទនារបស់អ្នកតំណាងរាស្រ្ត ថ្មីម្នាក់ទៀតឈ្មោះ រៀល ខេមរិន្រ្ទ និង យ៉ោម បុប្ផា។ Facebook ឈ្មោះ «សីហា» បានសរសេរដាក់ចំណងជើងថា៖ «រៀល ខេមរិន្ទ្រ ហុតទឹកសម្លឹងកាក យ៉ោម បុប្ផា ចោលសាច់ស្រវាឆ្អឹង» និងបានសរសេរថា «តំណាងរាស្រ្ត រៀល ខេមរិន្ទ្រ បានបំបែកបំបាក់ បំផ្លាញគ្រួសារគេឱ្យរលាយ-ឪពុកព្រាត់កូន ដោយដណ្តើមប្រពន្ធរបស់គេ»។
ក្រៅពីបង្ហោះខ្សែអាត់សម្លេងម្ចាស់ Facebook បានសរសេរៀបរាប់នូវខ្លឹមសារទាំងស្រុងដូចខាងក្រោម៖
«ដោយឃើញអំពើថោកទាបហួសហេតុពេករបស់តំណាងរាស្ត្របក្សសង្គ្រោះជាតិម្នាក់ និងស្ត្រីមានប្តី និងមានកូនទៀត ហ៊ានក្បត់ប្តីរត់ម៉ូតូឌុបធ្លាប់ កំសត់កម្រជាមួយគ្នា ទៅរួមរ័ក្សជាមួយសាហាយជាញឹកញាប់ភ្លេចប្តីភ្លេចកូន និងឈានទៅលែងប្តីទៅភ្ជាប់ពាក្យជាមួយអាម្សៀរនោះទៀត។ ប៉ុន្តែកម្មពារមានពិត ស្ត្រីម្នាក់នោះ ចោលសាច់ស្រវ៉ាឆ្អឹង ចង់បានងារជាជំទាវ ទៅយក រៀល ខេមរិន្ទ្រ ដែលកំពុងហុតទឹកសម្លឹងកាក។
ថ្ងៃនេះ ខ្ញុំសូមទម្លាយរឿងពិតរបស់មិត្តខ្ញុំម្នាក់រកស៊ីរត់ម៉ូតូឌុបជាមួយគ្នាឈ្មោះ លួស សាខន ដែលត្រូវបាន រៀល ខេមរិន្ទ្រ តំណាងរាស្ត្របក្សសង្គ្រោះជាតិ បំបែកបំបាក់ បំផ្លាញគ្រួសាររបស់គាត់ឱ្យរលាយ-ឪពុកព្រាត់កូន ដោយម្សៀរនោះបានដណ្តើមប្រពន្ធរបស់សាខន គឺ យ៉ោម បុប្ផា តារាបាតុកម្មបឹងកក់។ កាលពីអំឡុងឆ្នាំ២០១៣ ដោយដឹងថា យ៉ោម បុប្ផា មានដីត្រូវប៉ាន់ច្រើនឡូត៍នៅម្តុំបឹងកក់ មានសមត្ថភាពប្រមូលមនុស្សដឹកនាំធ្វើបាតុកម្មបាន ហើយជាមនុស្សលោភលន់ទៀតនោះ រៀល ខេមរិន្ទ្រ ក៏ព្យាយាមទាក់ទងក្នុងគំនិតព្រួញមួយបាញ់បានចាប៣៖ ទី១ ចង់បានទ្រព្យសម្បត្តិ យ៉ោម បុប្ផា, ទី២ ចង់បានខ្លួនអា បុប្ផា និងទី៣ ងាយស្រួលបញ្ជាអា បុប្ផា ឲ្យដឹកនាំធ្វើបាតុកម្ម។
ខ្ញុំឃើញ រៀល ខេមរិន្ទ្រ ប្រើប្រាស់តែមតំណាងរាស្ត្រ ហើយមកបឹងកក់បញ្ចុកបន្ស៊ី អាបុប្ផា ទាំងមិនទាន់លែងលះប្តី តាមរូបភាពបង្កើតភាពស្និទ្ធស្នាល ដោយផ្តើមចេញពីការជម្រុញ យ៉ោម បុប្ផា ឲ្យធ្វើបាតុកម្ម រហូតបោកបញ្ឆោតបានសម្រេច ដោយបំបែកនាងពីប្តីជាអ្នករត់ម៉ូតូឌុបរកមួយថ្ងៃស៊ីមួយថ្ងៃ និងឈានទៅភ្ជាប់ពាក្យជាមួយនាងថែមទៀតផង។ កុំថាតែ សាខន សូម្បីតែអ្នកនៅបឹងកក់ក៏ហួសចិត្តដែរ គឺរឿង រៀល ខេមរិន្ទ្រ បំបែកឆក់យកប្រពន្ធគេ! ប៉ុន្តែ បានតែមួយភ្លែត ក្រោយពេលដែលដឹងច្បាស់ថា ការគិតរបស់ខ្លួនពីមុនខុសទាំងស្រុង គឺទ្រព្យសម្បត្តិរបស់ យ៉ោម បុប្ផា បែរជាដាក់ឈ្មោះម្តាយនាងទាំងអស់ រៀល ខេមរិន្ទ្រ មានការខកចិត្តយ៉ាងខ្លាំង រួមផ្សំនឹងរួមរ័ក្សជាមួយអា បុប្ផា ដែលជាស្រីមានកូនរួចទៅហើយ ឆ្អែតឆ្អន់ទៀតនោះ ធ្វើឲ្យ រៀល ខេមរិន្ទ្រ មួរម៉ៅក្តៅក្រហាយ រករឿងឈ្លោះជាមួយអា បុប្ផា ស្ទើរាល់ថ្ងៃ។
ថ្ងៃមួយដោយខ្លាច យ៉ោម បុប្ផា បកអាក្រាតហែកកេរ្តិ៍ នូវអំពើលាមករបស់ខ្លួន ខេមរិន្ទ្រ ភ័យស្លន់ស្លោរឡើងញ័រមាត់ ស្រែកគំហកដាក់អា បុប្ផា ខ្លាំងៗ គម្រាមកុំឱ្យនិយាយ។ សូមស្តាប់សម្លេងទ្រគោះបោះបោករបស់លោក រៀល ខេមរិន្ទ្រ ជាមួយ យ៉ោម បុប្ផា ឈ្លោះគ្នាបែកផ្សែងដូចតទៅ៖