សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារជូនពរសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ក្នុងឱកាសខួបកំណើតគម្រប់៧២ឆ្នាំ ឈានចូល៧៣ឆ្នាំ
04-02-2017 15:15
(ភ្នំពេញ)៖ ក្នុងឱកាសដ៏មហានក្ខត្តឫក្ស ប្រារព្ធខួបកំណើតគម្រប់៧២ឆ្នាំ ឈានចូល៧៣ឆ្នាំ របស់សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃកម្ពុជា សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសហការីនៃកាកបាទក្រហមទាំងអស់ សូមគោរពជូនពរ សម្ដេចវិបុលសេនាភក្ដី សូមប្រកបដោយ កាយពលមាំមួន សុខភាពល្អបរិបូរណ៍ ប្រាជ្ញាឈ្លាសវៃ ជន្មាយុយឺនយូរ ដើម្បីជាគ្រឹះក្នុងការដឹកនាំ ស្ថាប័នព្រឹទ្ធសភា កាន់តែរីកចម្រើនជំរុញប្រទេសជាតិ កាន់តែមានការ អភិវឌ្ឍន៍ រីកចម្រើនសម្បូរសប្បាយជានិច្ចនិរន្តរ៍។
សូមឧទ្ទិសបួងសួង ដល់គុណព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោក សូមប្រសិទ្ធពរ បវមហាប្រសើរជូន សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ និង លោកជំទាវ ព្រមទាំងបុត្រា-បុត្រី ចៅប្រុស-ចៅស្រី សូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
សូមអានសារលិខិតជូនពរ របស់ម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ញើជូនសម្តេចវិបុលសេនាភក្តី សាយ ឈុំ៖