(បន្ទាយមានជ័យ)៖ គ្រូបង្រៀនបឋមសិក្សាម្នាក់នៅខេត្តបន្ទាយមានជ័យ បានឈ្នះរង្វាន់ធំ ១ម៉ឺនដុល្លារ ពីស្រាបៀរកម្ពុជា នៅថ្ងៃសែនចូលឆ្នាំចិន ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៧។ ពិធីប្រគល់ទឹកប្រាក់នេះ បានប្រារព្ធធ្វើឡើងនៅខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ ២០១៧។
លោកគ្រូ ស៊ឹម សុវណ្ណ ដែលរស់នៅភូមិ បន្ទាយទី១ ឃុំ ទួលពង្រង ស្រុក ម៉ាឡៃ ខេត្តបន្ទាយមានជ័យ និងជាអ្នកឈ្នះរង្វាន់ធំដំបូងគេពីស្រាបៀរកម្ពុជា បានឲ្យដឹងថា នៅល្ងាចថ្ងៃសែនចូលឆ្នាំចិន គាត់បានទិញស្រាបៀរកម្ពុជាពីរកេស មកហូបជុំគ្នាជាមួយបងប្អូន បន្ទាប់ពីសែនរួច។ ពេលពិសាជិតអស់ពីរកេស ស្រាប់តែអុតត្រូវរង្វាន់ធំនេះតែម្តង។
លោកគ្រូ ស៊ឹម សុវណ្ណបានបង្ហាញអារម្មណ៍សប្បាយចិត្តយ៉ាងដូច្នេះថា «ខ្ញុំសប្បាយចិត្តមែនទែន។ ត្រូវរង្វាន់១ម៉ឺនដុល្លារនេះ ដូចបានតិអ៊ាចូលឆ្នាំចិនពីស្រាបៀរកម្ពុជាចឹង»!
លោកគ្រូ សុវណ្ណ បានរៀបរាប់ទិដ្ឋភាពមុនពេលត្រូវរង្វាន់ថា «ខ្ញុំតែងតែអ៊ុតក្រវិលកំប៉ុងយករង្វាន់ ពេលហូបជុំគ្នា។ ពេលខ្ញុំអ៊ុតដំបូង ខ្ញុំឃើញលេខ១ ខ្ញុំគិតថា ១កំប៉ុងទៀតហើយ តែពេលអ៊ុតតទៀត ស្រាប់តែឃើញលេខ០ បួនខ្ទង់ទៀត។ ខ្ញុំ និងបងប្អូនខ្ញុំអត់ដឹងទេថា ស្រាបៀរកម្ពុជាមានរង្វាន់១ម៉ឺនដុល្លារ។ ពុកខ្ញុំថា ប្រហែលជាត្រូវ១ម៉ឺនលុយខ្មែរហើយ តែពេលខ្ញុំមើលម្តងទៀត ខ្ញុំឃើញអក្សរ «$» ទើបដឹងថាមិនមែន១ម៉ឺនលុយខ្មែរទេ គឺ១ម៉ឺនដុល្លារ ហើយក៏នាំគ្នាហ៊ោរផ្អើលដល់អ្នកជិតខាងទៀត»។
ជាការកត់សំគាល់ ក្រៅពីលោកគ្រូខាងលើ ដែលឈ្នះរង្វាន់ធំ កន្លងមកក៏មានអតិថិជន១៦រូបផ្សេងទៀតដែរ ដែលបានឈ្នះរង្វាន់ប្រាក់សុទ្ធ១,២០០ដុល្លារ និង២,២០០ដុល្លារ ពីស្រាបៀរកម្ពុជា។
រង្វាន់ធំរបស់ស្រាបៀរកម្ពុជាឆ្នាំ២០១៧ រួមមានប្រាក់សុទ្ធ ១,២០០ដុល្លារ ២,២០០ដុល្លារ និង១០,០០០ដុល្លារ សរុបប្រាំរង្វាន់រៀងរាល់ថ្ងៃ៕