(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញចូលរួមក្នុងពិធីពិសារបាយសាមគ្គី ជាមួយ អ្នកឧកញ៉ា ពង់ ឃាវសែ ប្រធានសមាគម ខ្មែរ-ចិនថ្មី និងសមាជិក-សមាជិកាជាច្រើនររូបទៀត នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៧ នៅមជ្ឈមណ្ឌលតាំងពិព័រណ៍កោះពេជ្រ។
ពិធីពិសារបាយសាមគ្គី ជាមួយសមាគមខ្មែរ-ចិន នាពេលនេះ បានធ្វើឡើងបន្ទាប់ពី អ្នកឧកញ៉ា ពង់ ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាល ធនាគារកាណាឌីយ៉ា និងជាអគ្គនាយកក្រុមហ៊ុន OCIC កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ ត្រូវបានទទួលតំណែងជាប្រធានសមាគមខ្មែរ-ចិនថ្មី សម្រាប់អាណត្តិទី៥ ជាផ្លូវការហើយ បន្ទាប់ពីប្រធានសមាគមចាស់ លោកឧកញ៉ា ឌួង ឈីវ មានបញ្ហាសុខភាព ត្រូវបានចូលនិវត្តន៍។
សូមបញ្ជាក់ថា សមាគមខ្មែរ-ចិននៅកម្ពុជា ត្រូវបានបង្កើតឡើងនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ១៩៩០ គឺជាសមាមស្របច្បាប់ដែលបង្កើតឡើងដោយជនជាតិចិន និងសហគមចិននៅកម្ពុជា ព្រមទាំងបានទទួលកាអនុញ្ញាតដោយរាជរដ្ឋាភិបាលកម្ពុជា៕