ប.ស.ស ផលិតខ្សែវីដេអូអប់រំខ្លីមួយ ស្តីពីអត្ថប្រយោជន៍នៃមួកសុវត្ថិភាព ផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ដល់ពលរដ្ឋ (Video Inside)
04-02-2017 12:31
(ភ្នំពេញ)៖ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានផលិតជាខ្សែវីដេអូអប់រំខ្លីមួយ ស្ដីពីអត្ថប្រយោជន៍នៃមួកសុវត្ថិភាព ដើម្បីចូលរួមផ្សព្វផ្សាយ និងពង្រឹងសុវត្ថិភាពចរាចរណ៍ ដល់ប្រជាពលរដ្ឋដែលធ្វើដំណើរលើដងផ្លូវ ជៀសវាងការកើតមានគ្រោះថ្នាក់នានា។
អ្វីដែលពិសេសក្នុងវីដេអូអប់រំខ្លី ស្ដីពីអត្ថប្រយោជន៍នៃមួកសុវត្ថិភាពនេះ គឺមានការចូលរួមសម្ដែង ពីតារាកំប្លែងដ៏ល្បីនៅកម្ពុជា នាយគ្រឿន និងក្រុមសម្ដែងដទៃទៀត។
ខាងក្រោមនេះ ជាខ្សែវីដេអូអប់រំខ្លីរបស់ ប.ស.ស ស្ដីពីអត្ថប្រយោជន៍នៃមួកសុវត្ថិភាព៖