(ស្ទឹងត្រែង)៖ លោក រស់ ដាត ប្រធាននគរបាលអន្តោប្រវេសន៏ប្រចាំច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងគ្រៀល ខេត្តស្ទឹងត្រែងឈមជាមួយប្រទេសឡាវដែលនាយករដ្ឋមន្ត្រីនៃប្រទេសទាំពីរ ទើបសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការនៅពេលថ្មីៗនេះ ត្រូវបានថ្នាក់លើសំរេចដកចេញ ដោយដាក់ លោក យ៉ែម បូរឹម អនុប្រធានច្រកទ្វារអន្តរជាតិត្រពាំងផ្លុងជំនួសវិញ។
បើគ្មានការប្រែប្រួលទេ នៅថ្ងៃទី៦ ខែកុម្ភះ ឆ្នាំ២០១៧ខាងមុខនេះ ថ្នាក់លើនឹងធ្វើពិធីប្រកាសផ្លាស់ប្ដូរជាផ្លូវការហើយ។ គេមិនដឹងពីមូលហេតុដែលនាំអោយមានការដកប្រធាននគរបាលច្រកទ្វារត្រពាំងគ្រៀលនេះនោះទេ តែជាទម្លាប់ ថ្នាក់លើតែងតែលើកឡើងថាការផ្លាស់ប្ដូរមន្ត្រីវាជារឿងធម្មតា តែមតិខ្លះបានលើកឡើងថាបើគ្មានកំហុសទេ ថ្នាក់លើមិនដកនោះឡើយ៕