(បន្ទាយមានជ័យ)៖ កម្មករឃ្វាលសត្វទារម្នាក់ត្រូវគ្រឿងចក្ររ៉េវ៉ាទ័រ សម្រាប់លើកបាវស្រូវក្រឡាប់ សង្កត់ស្លាប់ក្រោយពេលបញ្ជូនដល់មន្ទីពេទ្យ នៅថ្ងៃទី០៣ ខែកុម្ភ: ឆ្នាំ២០១៧ ក្នុងរោងម៉ាស៊ីកិនស្រូវភ្នំធំ ស្ថិតភូមិភ្នំធំ ឃុំអូរប្រាសាទ ស្រុកមង្គលបូរី។
លោក រស់ សំបូរ មេបញ្ជាការអាវុធហត្ថស្រុកមង្គលបូរី បានប្រាប់ថា ជនរងគ្រោះមានឈ្មោះ អ៊ូច ប៉ែត ភេទប្រុស អាយុ១៨ឆ្នាំ ជាកម្មករឃ្វាលសត្វទារឲ្យម្ចាស់រោងម៉ាស៊ី មានស្រុកកំណើតភូមិរោងគោ ឃុំចំណោម ស្រុកមង្គលបូរី។
បើតាមសំដីឈ្មោះ កៅ ង៉ែត អាយុ៦៤ឆ្នាំ ម្ចាស់រោងម៉ាស៊ីនកិនស្រូវភ្នំធំ បានប្រាប់ថា នៅពេលគ្រោះថ្នាក់កើតឡើងនោះជនរងគ្រោះ គាត់មិននៅផ្ទះបានលួចបើកគ្រឿងចក្ររ៉េវ៉ាទ័រ សម្រាប់លើកបាវស្រូវហើយបានក្រឡាប់សង្កត់ បណ្តាលរបួសធ្ងន់ហើយភ្លាមៗនោះ បានដឹកបញ្ជូនទៅមន្ទីពេទ្យមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី ត្រូវបានដាច់ខ្យល់ស្លាប់។
បើតាមព័ត៌មានបានឲ្យដឹងខ្លះៗ ពីអ្នកស្រុកក្បែររោងម៉ាស៊ីគឺជនរងគ្រោះ ក្រៅពីការងារឃ្វាលសត្វទា និងបើកគ្រឿងចក្រលើកបាវស្រូវបណ្តាលក្រឡាប់សង្កត់របួស រហូតដល់ស្លាប់ចោទគ្នា បែរជាម្ចាស់អះអាងថា លួចបើកបណ្តាលក្រឡាប់សង្កត់ស្លាប់ទៅវិញ។
ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញ បានមកធ្វើកោសល្យវិច័្ឆយសាកសពបន្ថែម និងសន្និដ្ឋានថា ពិតជាស្លាប់ដោយសារក្រឡាប់គ្រឿងចក្រសង្កត់ពីលើពិតមែន។
បច្ចុប្បន្នជនរងគ្រោះ ត្រូវបានសាច់ញាតិយកមកសាកសពធ្វើបុណ្យ នៅស្រុកកំណើតតាមប្រពៃណី៕